សម្តេចតេជោប្រកាសលែងយកខេត្តព្រះសីហនុជាគោលដៅរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ទៀតហើយ ដោយប្តូរមកធ្វើនៅរាជធានីភ្នំពេញវិញ

វិទ្យុជាតិកម្ពុជា៖
MC ៖ សម្តេចតេជោហ៊ុនសែនប្រកាសលែងយកខេត្តព្រះសីហនុជាគោលដៅរៀបចំកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ២០២២ខាងមុខនេះទៀតហើយ ដោយត្រូវបង្វែរប្រជុំនៅក្នុងរាជធានីភ្នំពេញតែមួយប៉ុណ្ណោះ ដើម្បីសម្រួលការលំបាកនានាជូនគណៈប្រតិភូ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចំនួន៣៤ខ្សែប្រវែងជាង៨៤គីឡូម៉ែត្រនៅខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនាឆ្នាំ២០២២ខាងមុខនេះ ដូច្នេះរាជរដ្ឋាភិបាលសម្រេចជ្រើសរើស ទីតំាងនៃការរៀបចំកិច្ចប្រជុំនៅរាជធានីភ្នំពេញតែមួយប៉ុណ្ណោះ ខណៈដែលកន្លងមកជ្រើសរើស ទីតំាងច្រើនកន្លែង ដូចជានៅសៀមរាប និងខេត្តព្រះសីហនុ អាចនឹងប្រឈបជួបការលំបាកច្រើន ដល់ដំណើរការនៃកិច្ចប្រជុំ និងក្រុមគណៈប្រតិភូ។
សម្លេង«មុននេះខ្ញុំចង់យកឆ្នាំ២០២២យកខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះរៀបចំប្រជុំកំពូលអាស៊ាននិងការប្រជុំពាក់ព័ន្ឋ ប្រជុំលើកទី១ នៅក្នុងខែមេសានៅក្នុងខេត្តសៀមរាប ប្រជុំលើកទៅ២នៅខេត្តព្រះសីហនុ ប៉ុន្តែគិតៗទៅមិនបានទេ ត្រូវរើក្បាលម៉ាស៊ីនពីភ្នំពេញទៅខេត្តព្រះសីហនុ រើក្បាលម៉ាស៊ីនពីភ្នំពេញទៅខេត្តសៀមរាបរើក្បាលម៉ាស៊ីនពីទីក្រុងភ្នំពេញមកខេត្តព្រះសីហនុ មិនមែនជារឿងងាយទេចឹងប្រជុំនៅភ្នំពេញតែម្តងទៅ ប៉ុន្តែខេត្តសៀមរាបនិងមានការប្រជុំអន្តរជាតិផ្សេងៗទៀត ពីព្រោះលូវអាកាសចរណ៍ធ្វើដំណើរចុះចតនៅទីនេះបានមកពីប្រទេសនេះប្រទេសនោះច្រើន៕