រាជរដ្ឋាភិបាលត្រៀមកញ្ចប់ថវិកាជាង១៧០លានដុល្លាអាមេរិក ដើម្បីអនុវត្ត គម្រោងពង្រីករោងចក្រចម្រោះទឹកស្អុយនៅខេត្តព្រះសីហនុ

វិទ្យុជាតិកម្ពុជា៖
MC ៖ រាជរដ្ឋាភិបាលកម្ពុជាត្រៀមកញ្ចប់ថវិកាជាង១៧០លានដុល្លាអាមេរិក ដើម្បីអនុវត្ត គម្រោងពង្រីករោងចក្រចម្រោះទឹកស្អុយអោយបានស្អាតជាមុនសិន មុនឹងបង្ហូរចូលទៅក្នុងសមុទ្រ ដោយគម្រោងនេះអនុវត្តនៅក្នុងខេត្តព្រះសីហនុ ដើម្បីធានានិរន្តភាពទឹកសមុទ្រអោយ កាន់តែស្អាត គ្មានជាតិពុល ដែលបំរើដល់វិស័យទេសចរណ៍និងធនធានជីវៈចម្រុះក្នុងទឹក
សមុទ្រ។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអៈអាងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់សំណើទៅកាន់រដ្ឋាភិបាលចិនដើម្បីអនុម័តកញ្ចប់ថវិកាចំនួន១៧០លានដុល្លាអាមេរិក ក្នុងជំនួយឥតសំណងជាង៦០០លានដុល្លាអាមេរិក ដែលរដ្ឋាភិបាលចិន បានផ្តល់មករាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅអនុវត្តគម្រោងចម្រោះទឹកសម្អុយនៅក្នុងខេត្ត ព្រះសីហនុ ដែលធានាឲ្យទឹកសមុទ្រកម្ពុជាគ្មានទឹកសម្អុយឬជាតិពុល។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចំនួន៣៤ខ្សែប្រវែងជាង៨៤គីឡូម៉ែត្រនៅខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការធានាបានទឹកសមុទ្រស្អាតមានសារៈ សំខាន់ណាស់ ដែលធ្វើឲ្យទឹកសមុទ្រនៅតែរក្សាបានភាពស្អាតជាប់ជាប្រចាំ ដើម្បីអោយ ប្រជាពលរដ្ឋនិងភ្ញៀវទេសចរងូតលេងកម្សាន្ត ហើយសម្តេចតេជោនាយករដ្ឋមន្រ្តីក៏នឹងងូតទឹក សមុទ្រនេះលេងកម្សាន្តផងដែរនៅថ្ងៃទី១៦ ខែវិច្ឆិកានេះ។
សម្លេង«ពេលដែលប្រជុំអាស៊ាន អាស៊ានបូកបីអាស៊ីបូព៌ា លើកឡើងតែពីកាកសំណល់នៅក្នុងសមុទ្រជាពិសេសផ្លាស្ទិចនៅក្នុងសមុទ្រតែម្តង ចឹងសំរាប់យើងក៍ត្រូវរួមចំណែកដើម្បីទប់ស្កាត់ផ្លាស្ទិចមិនគ្រាន់តែផ្លាស្ទិចហើរតាមខ្យល់ ប៉ុន្តែនិយាយពីខាងលើភ្លេចខាងក្រោមនាំគ្នាទទួលទានហើយបោះផ្លាស្ទិចចូលក្នុងសមុទ្រ នឹងហើយទោះជា១ពាន់ឆ្នាំក្រោយឬប្រាំរយឆ្នាំក្រោយមិនទាន់ទៅណាផងដូច្នេះទាមទារឲ្យយើងត្រូវធ្វើរឿងនឹង។ យើងបានខិតខំធ្វើមួយផ្នែកតាមរយៈហើយកាលពីមុនខ្ញុំបានសម្ពោធឆ្នាំ២០០៦-២០០៧ លូវយើងបានពង្រីកសមត្ថភាពបន្ថែមក៍ប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេត្រូវធ្វើយ៉ាងមិចមុនទឹកទាំងឡាយចូលទៅក្នុងសមុទ្រត្រូវមានអាងចំរុះទឹកសិនចឹងចំនុចនេះយើងបានលើកសំណើរសុំមិត្តចិនឲ្យជួយជាកញ្ជាប់តែម្តងហើយមិត្តចិនបានយល់ស្របជាមួយនឹងការផ្តល់ហរិញ្ញប្បទានផ្តល់នៅជំនួយឥតសំណងសំរាប់ការអនុវត្តន៍គំរោងនេះ»។