ក្រសួងធម្មការ ចង់ឱ្យធម្មកថិក និងគ្រូបង្គោល ក្នុងសាសនាធំៗនៅកម្ពុជា ជួយ​បញ្ជ្រាប​​​ការ​អប់រំគ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក

AKP ភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្រសួងធម្មការ​ និងសាសនាបា​នរៀប​ចំសិ​ក្ខាសា​លា ស្ដី​ពីកិច្ចសន្ទនាអន្តរជំនឿ សាសនាដើម្បីពង្រឹងសុខ​ដុមណីយកម្មសាសនានៅព្រះរា​ជា​ណា​ច​ក្រកម្ពុជាលើកទី៨ ក្រោម ប្រធានបទ “សាសនិកគ្មានគ្រឿងញៀន និងការគោ​រព​ច្បា​ប់​​ច​រា​​ចរណ៍ផ្លូវគោក” នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាលសន្និសីទចតុម្មុខ ​ដើម្បីជាយន្តការ​មួយស​ម្រាប់ឱ្យ​ធម្ម​ក​ថិក គ្រូគង្វាល គ្រូបង្គោល និងអ្នកផ្តល់ឱវាទសាសនានីមួយៗ ឆ្លៀតឱកាសបញ្ជ្រាប និង​ប​ញ្ចូ​​​ល​ផ្ស​​ព្វផ្សាយខ្លឹមសារក្នុង ប្រធានបទនេះនូវរាល់កម្មវិធីនៃការផ្ដល់ឱវាទ និងការប្រៀនប្រ​ដៅ​​នៃ​​​​សា​​​ស​​នា​នីមួយៗ។​​

ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា​ បា​ន​មា​ន​ប្រ​សា​ស​ន៍​ថា ខ្លឹមសារក្នុងប្រធានបទ “សាសនិកគ្មានគ្រឿងញៀន និងការគោ​រព​ច្បាប់​ច​រា​​ចរណ៍​ផ្លូ​វ​គោ​ក​” នឹងរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិសម្រាប់ជាផលប្រ​យោជន៍​រួម​ប្រក​ប​ដោ​​យសុខដុមរមនា ដែលជាឫសគល់ក្នុងការថែរក្សា និងការពារវប្បធម៌សន្តិភាព ក្រោ​មកា​រដឹ​ក​នាំ​ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ ផែនកា​រ​យុ​​ទ្ធសាស្រ្ត និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ជាត្រីវិស័យក្នុងការដឹកនាំ និង​កា​​រ​​អនុវត្តគោលនយោបាយវិស័យសាសនា ដោយទទួលបាននូវល​ទ្ធផ​លជា​ផ្លែផ្កា​គួរ​ជាទី​មោ​ទ​នៈ​។

សូមបញ្ជាក់ថា សិ​ក្ខាសា​លានេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ព​ង់ខ្ពស់រ​បស់​សម្ដេ​ច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានការយាងនិមន្ត និង​អញ្ជើញ​ចូ​លរួ​ម​ពី​​​សំ​​​ណាក់សម្ដេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ ឯកឧត្តម លោកជំទាវ លោ​ក​ឧកញ៉ា ថ្នាក់​ដឹ​ក​នាំ​សាសនា ពុទ្ធបរិស័ទនៃឥស្លាមសាសនា គ្រិស្តសាសនា និងសាសនិ​កនៃសា​សនា​ផ្សេង​ៗ​ស​រុបប្រមាណ ៩០៥អង្គ/នាក់៕

​ដោយ គង់ សិរីរ័ត្ន