អគ្គិសនីកម្ពុជាប្រកាសផ្អាកចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកានេះ

វិទ្យុជាតិកម្ពុជា:ស្រីផល ១៥.១១.២០១៩៖

អគ្គិសនីកម្ពុជា ប្រកាសការផ្អាកចរន្តអគ្គិសនី នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញដែលបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឱ្យដឹងថា ទីតាំងដែលត្រូវផ្អាកការផ្គត់ផ្គង់អគ្គិសនី ក្នុងរយៈពេលខ្លីចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង១៧:០០ នាថ្ងៃទី ១៥ ខែវិច្ឆកាឆ្នាំ ២០១៩នេះ មានដូចជា តំបន់ភ្លើងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (សាខាចាក់អង្រែក្រោម)តំបន់ភ្លើងស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ (សាខាទួលពង្រ៣) តំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លា សង្កាត់ភ្នំពេញថ្មី សង្កាត់អូរបែកក្អម សង្កាត់គោកឃ្លាង សង្កាត់ក្រាំងធ្នង់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (សាខាអូរបែកក្អម) ភ្លើងមួយចំនួន ដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ សង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ជើងឯង ខណ្ឌដង្កោ (សាខាទួលពង្រ)និងតំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅក្នុងសង្កាត់ ចោមចៅទី៣ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(សាខាអូរឌឹម)។
ចំណែកនៅថ្ងៃទី ១៦ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១៧:០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់ភ្លើង ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ (សាខាទួលពង្រ) តំបន់ភ្លើង ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល (សាខាចាក់អង្រែក្រោម) តំបន់ភ្លើង ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ (សាខាទួលពង្រ) និងតំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់គោកឃ្លាង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ(សាខាអូរបែកក្អម)។
រីឯនៅថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ ២០១៩ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង១៧:០០ និងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់ភ្លើងស្ថិតនៅក្នុង សង្កាត់ជើងឯក ខណ្ឌដង្កោ (សាខាទួលពង្រ) តំបន់ភ្លើងស្ថិតក្នុង ស្រុកស្អាង ខេត្តកណ្ដាល (សាខាចាក់អង្រែក្រោម) តំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (សាខាអូរបែកក្អម) តំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅក្នុងសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ពងទឹក សង្កាត់ព្រៃវែង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ (សាខាអូរដឹម)និងតំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅក្នុងសង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ឃុំបែកចាន ឃុំពើក ឃុំក្រាំងម្កាក់ ឃុំព្រៃពួច ឃុំសំរោងលើ ឃុំឆក់ឈើនាង ឃុំលំហាច ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល(សាខាអូរដឹម)។
អគ្គិសនីកម្ពុជាអំពាវនាវឱ្យប្រជាពលរដ្ឋនៅតំបន់ផ្គត់ផ្គង់ខាងលើមេត្តាយោគយល់និងអធ្យា ស្រ័យចំពោះការផ្តាច់ចរន្ដអគ្គិសនីនេះ៕