បណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គដាក់វិធានការរួមគ្នាប្រយុទ្ធប្រឆំាង ការចរាចរណ៍គ្រឿងញៀនឆ្លងដែន

វិទ្យុជាតិកម្ពុជា ៖ ហុកសុខរិន ១៥ ១១ ២០១៩ ៖

បណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គដាក់វិធានការរួមគ្នាប្រយុទ្ធប្រឆំាង ការចរាចរណ៍គ្រឿងញៀនឆ្លងដែន ដើម្បីធានាការពារកុំឲ្យគ្រឿងញៀនជ្រៀតចូលក្នុងតំបន់ ដែលបំផ្លាញសេចក្តីសុខ និងសុខភាពសង្គម។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ នៃប្រទេសហត្ថលេខីអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងមហាអនុតំបន់ទន្លេមេគង្គ នៅទីក្រុងបាងកកប្រទេសថៃ ដោយបានឲ្យដឹងថា បណ្តាប្រទេសក្នុងមហាអនុតំបន់តន្លេមេគង្គ សន្យាព្រួតដៃគ្នាប្រយុទ្ធប្រឆំាងបញ្ហាប្រឈមនានាដែលបណ្តាមកពីបញ្ហាចរាចរណ៍គ្រឿងញៀនឆ្លងដែនខុសច្បាប់ ពិសេសតាមច្រកដងទន្លេមេគងគង្គ។

ពីទីក្រុងបាងកកប្រទេសថៃ  ឯកឧត្តម  នាយឧត្តមសេនីយ៍  មាស  វិរិទ្ធ  បានប្រាប់ឲ្យដឹងទៀតថា កិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់លើកនេះគឺប្រព្រឹត្តទៅរយ:ពេល២ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥នេះ ដោយមានបណ្តាប្រទេសនៃមហានុតំបន់ទន្លេមេគង្គចូលរួម ព្រមស្វែងរកគន្លឹះថ្មីៗ បន្ថែមទៀតដើម្បីប្រយុទ្ធប្រឆំាងបញ្ហាគ្រឿងញៀនឲ្យទទួលបានជោគជ័យ។

ឯកឧត្តមបានប្រាប់បន្តថា  កិច្ចប្រជុំនេះក៏ បានទទួលស្គាល់ថា គ្រឿងញៀននៅតែជាបញ្ហាប្រឈម និងមានការីករាលដាលគួរអោយកត់សំគាល់ ក្នុងមហាអនុតំបន់ទន្លេមេគង្គ និងបានស្នើប្រទេសក្នុងអនុតំបន់នេះត្រូវរួមសហការគ្នាទប់ស្កាត់និងបង្រ្កាបបញ្ហាចរាចរគ្រឿ ញៀននេះ ។ 

អង្គប្រជុំបានសម្រេចកែសម្រួលផែនការសកម្មភាពអនុតំបន់ស្តីពីបញ្ហាគ្រឿងញៀនលើកទី១១ដើម្បីស្របតាមសភាពការណ៍គ្រឿងញៀននាពេលបច្ចុប្បន្ន ដែលក្នុងនោះអង្គប្រជុំក៏បានស្នើអង្គការUNODCគៀគររកជំនួយបច្ចេកទេស និង ដើម្បីគាំទ្រ ផែនការអនុតំបន់នេះ។  

ទន្ទឹមនឹងនេះកិច្ចប្រជុំបានអៈអាងថា ដើម្បីឆ្លើយតបមានប្រសិទ្ធភាពចំពោះបញ្ហាគ្រឿងញៀនក្នុងតំបន់ទន្លេមេគង្គ  គឺអនុវត្តន៍លើវិស័យទាំង៤មាន  : ពង្រឹងការគ្រប់គ្រងវិស័យ គ្រឿងញៀន  និងសុខភាព  ពង្រឹងកិច្ចការអនុវត្តន៍ច្បាប់មាន ពង្រឹងកិច្ចសហប្រតិបត្តិការរៀបចំលិខិតបទដ្ឋានគតិយុត្ត  និងការងារយុត្តិធម៌ និងការអភិវឌ្ឍឲ្យមាននិរន្តរភាពសម្រាប់ការដាំដុះដំណាំជំនួសអាភៀននៅក្នុងតំបន់៕