រយះពេល១០ខែឆ្នាំ២០១៩នេះសាខាពន្ធដារខេត្តកំពង់ឆ្នាំងសំរេចប្រមូលប្រាក់ចំណូលពន្ធគ្រប់ ប្រភទបានចំនួន១២៥៨០លានរៀលស្មើនិង១៣៣ភាគរយនៃផែនការ

វិទ្យុជាតិកម្ពុជា៖ ដោយលោក ម៉ៅ សុខា ខេត្តកំពង់ឆ្នាំង

MC: លោកវង្ស ឌីណាប្រធានសាខាពន្ធដារខេត្តកំពង់ឆ្នាំងអោយដឹង ថាក្នុងរយះពេល១០ខែឆ្នាំ២០១៩នេះសាខាពន្ធដារខេត្តកំពង់ឆ្នាំងសំរេចប្រមូលប្រាក់ពន្ធគ្រប់ប្រភេទបានចំនួន១២៥៨០លានរៀលក្នុងនោះចំណូលពន្ធបង់ចូលថវិកាជាតិប្រមូលបាន៥៦៤៧លានរៀលនិងចំណូលពន្ធបង់ចូលថវិកាក្រោមជាតិប្រមូលបាន៦៩៣២លានរៀល។លោក បានបន្តថាចំណូលពន្ធដែលប្រមូលបានរយះពេល១០ខែនេះមានការកើនឡើងជិត៣៦៨១លានរៀលធៀបនិងឆ្នាំ២០១៨ ។
លោកវង្ស ឌីណាបានអោយដឹងទៀតថាបើទោះបីចំណូលប្រាក់ពន្ធដែលប្រមូលនេះបានកើនឡើងលើសផែនការប្រចាំឆ្នាំយ៉ាងនេះក៍ដោយ សាខាពន្ធដារខេត្តនៅតែបន្តពង្រឹងនិងកែលំអរសេវាជូនអ្នកជាប់ពន្ធអោយកាន់តែល្អប្រសើរឡើង ដូចជាការធ្វើលិខិតជូនដំណឹងរំលឹកដល់សហគ្រាសដែលមិនមកដាក់លិខិតប្រកាសអោយបានទាន់ពេលវេលា ចុះត្រួតពិនិត្យដល់ទីកន្លែង ចុះជំរុញសហគ្រាសដែលទើបបង្កើតថ្មីអោយមកចុះបញ្ជី និង ធ្វើសិក្ខាសាលា ប្រជុំនិងផ្សព្វផ្សាយតាមប្រពន័្ធផ្សព្វផ្សាយនានា ជូនអាជីវករដែលមិនទាន់យល់អំពីច្បាប់សារពើពន្ធអោយពួកគាត់បានយល់។
លោកប្រធានសាខាពន្ធដារខេត្តអោយដឹងបន្ថែមថា បច្ចុប្បន្ននេះសាខាបានជុំរុញអោយមន្រ្តីសាខាពន្ធដារក្រុង ស្រុកបន្តយកចិត្តទុកដាក់ខ្ពស់ប្រមូលចំណូលប្រាក់ពន្ធនៅតាមមូលដ្ឋានអោយអស់លទ្ធភាព៕