អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញបជូនដំណឹងអំពីការអនុវត្តដោយស្ម័គ្រចិត្តពាក់ព័ន្ធទៅនឹងដីកាសម្រេចលេខ ០៤ “ ក្រllញ”ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ របស់សាលាឧទ្ធរណ៍

វិទ្យុជាតិកម្ពុជា៖លោកចេម ហួត

ភ្នំពេញ៖ លោក ខាំ សុមករាអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញលិខិត ជូនដំណឹងអំពីការអនុវត្ត ដោយស្ម័គ្រចិត្តជូនយិន សុវណ្ណី ជាមួយក្រុមគ្រសារ និងតតិយជនផ្សេងៗទៀត ដែលមានលោកមេធាវី ឈន សុភាន អ្នកតំណាងដោយអាណត្តិឱ្យដឹងថា អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ នឹង ដឹកនាំគណៈកម្មការចម្រុះបន្តចុះអនុវត្តដីកាសម្រេចបង្គាប់ឲ្យប្រគល់អចលនវត្ថុលេខ៤៩៤ ” រ” តរងំ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ របស់សាលាដំបូងរាជធានីភ្នំពេញ និង ដីកាសម្រេចលេខ ០៤ “ ក្រllញ”ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ របស់សាលាឧទ្ធរណ៍  ដែលមានខ្លឹមសា និងឧបសម្ព័ន្ធដូចខាងក្រោម៖