របាយការណ៍បង្ហាញថា៖ គ្រួសារប្រហែល ២០០,០០០គ្រួសារ​ប្រឈមនឹង​ការដាច់ភ្លើង ​នៅភាគអាគ្នេយ៍ប្រទេសបារាំងដោយសារការធ្លាក់ព្រិល

AKP ភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍នៅព្រឹកថ្ងៃសុក្រនេះថា ព្យុះព្រិលដ៏ធំនៅភាគ​អាគ្នេយ៍​ប្រទេសបារាំងបានបណ្តាលឱ្យមានការរំខានដល់ការផ្គត់ផ្គង់អគ្គិសនី​ ដល់ប្រជាពលរដ្ឋ​ប្រមាណ ២០០.០០០ គ្រួសារ។

បើតាមការផ្សាយរបស់ទូរទស្សន៍ BFMTV បានឱ្យដឹងថា ការដាច់ភ្លើងនេះ​ត្រូវបានចុះ​បញ្ជី​នៅ​ក្នុង​​នាយកដ្ឋាន Drome, Ardeche, Isere និង Rhone ដោយដកស្រង់​សម្តីអ្នកផ្គត់​ផ្គង់​អគ្គិសនីលោក Enedis ។

លោក Enedis បាននិយា​យថា ការដាច់ចរន្តអគ្គិសនីនេះបណ្តាលមកពីបណ្តាញបញ្ជូន​ដែលដាច់រហែកដោយសារតែដើមឈើបានធ្លាក់មកលើវា។

នៅក្នុងនាយកដ្ឋាន Isere ទម្ងន់ព្រិលបណ្តាលឱ្យដើមឈើរលំ ដែលត្រូវបានគេរាយ​ការណ៍ថា បានសម្លាប់អ្នកបើកបររថយន្តម្នាក់។

កាលពីថ្ងៃព្រហស្បតិ៍ការព្រមានអំពីកម្រិតពណ៌ទឹកក្រូច ត្រូវបានគេណែនាំនៅក្នុង​មន្ទីរ​ចំនួន៧ ចំពេលមានលក្ខខណ្ឌអាកាសធាតុបែបនេះ។

តំបន់ភាគអាគ្នេយ៍បានទទួលរងនូវការធ្លាក់ព្រិលយ៉ាងខ្លាំងអស់រយៈពេលជាច្រើនម៉ោងរួចមកហើយ​ដោយសារការបង្ហាញរូបភាព និងវីដេអូជាច្រើននៅលើបណ្តាញសង្គម Twitter៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)