ឥណ្ឌូណេស៊ីបានដកចេញការប្រកាសអាសន្នពីរលកយក្សស៊ូណាមីបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំង


វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
ការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារនៅជិតកោះមូលូកាស (Moluccas )របស់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃព្រហស្បតិ៍បានធ្វើឱ្យប្រជាជនភ័យស្លន់ស្លោរត់ភៀសខ្លួនទៅកន្លែងខ្ពស់ទោះបីជាការប្រកាសអាសន្នពីរលកយក្សស៊ូណាមិត្រូវបានដកចេញ នៅរយៈពេល២ម៉ោងក្រោយក៏ដោយ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានChannel News Asia នៅព្រឹកថ្ងៃ ទី១៥ខែវិច្ឆិកាឆ្នាំ២០១៩។
ទីភ្នាក់ងារភូគព្ភសាស្រ្តនៃប្រទេសឥណ្ឌូនេស៊ីបានឲ្យដឹងថាការរញ្ជួយដីនេះមានកម្លាំង៧,១រិចទ័រ និងចំណុចកណ្តាលរបស់វានៅលើសមុទ្រស្ថិតនៅចម្ងាយ ១៣៩ គីឡូម៉ែត្រភាគពាយព្យនៃទីក្រុងធើណែត (Ternate) ដែលមានជម្រៅ ៤៥ គីឡូម៉ែត្រ បង្កឲ្យមានការរញ្ជួយកើតឡើងច្រើនជាង២០ដង។
ពេលនេះអាជ្ញាធរបានជំរុញឱ្យប្រជាជនផ្លាស់ទីលំនៅទៅកន្លែងខ្ពស់និងនៅឆ្ងាយពីឆ្នេរ។មកដល់ពេលនេះមិនទាន់មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ភ្លាមៗនោះទេ។
សូមរម្លឹកថា កាលពីខែកក្តដាការរញ្ជួយដី កម្រិត ៧.៣ រិចទ័របានវាយប្រហារកោះមូលូកាស ហើយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់។

ប្រភព៖ សារព័ត៌មាន Channel News Asia