ក្រសួងធនធានទឹក និងឧតុនិយម ថា សីតុណ្ហភាពនៅកម្ពុជានឹងចុះត្រជាក់ ជាមួយមានភ្លៀងធ្លាក់

វិទ្យុជាតិកម្ពុជា៖ ដោយ ប៉ុង សុភាវី

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះសីតុណ្ហភាព ដែលនឹងចុះត្រជាក់ ព្រមគ្នាជាមួយមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែវិច្ឆិកានេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងជំនាញមួយនេះ បានលើកឡើងថា ជ្រលងសម្ពាធខ្ពស់ ដែលបាននឹងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពលមធ្យមលើកម្ពុជា នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន មានភ្លៀងតិចតួច ជាមួយកម្រិត សីតុណ្ហភាពអប្បបរមាចន្លោះពី២១ទៅ២៣ អង្សារសេ និងសីតុណ្ហភាពអតិបរមាមានពី២៧ទៅ២៩ អង្សារសេ។

ចំណែក តំបន់វាលទំនាបភាគខាងក្រោម និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់តិចតួច ជាមួយសីតុណ្ហភាពអប្បបរមា ចន្លោះពី២៣ទៅ២៥ អង្សារសេ និងសីតុណ្ហភាពអតិបរមា ចន្លោះពី២៨ទៅ៣០អង្សារសេ៕