លោក មូន ចាត់ទុកកិច្ចប្រជុំកំពូលប៊ូសាន ជាមួយអាស៊ានថា ជាការត្រួតពិនិត្យពាក់កណ្ដាលនៃគោលនយោបាយថ្មីខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ — កាលពីថ្ងៃអង្គារ ប្រធានាធិបតីលោក Moon Jae-in បានសង្កត់ធ្ងន់លើសារៈសំខាន់​នៃ​កិច្ចប្រជុំកំពូលនាពេលខាងមុខចំនួន២ ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍នៅទីក្រុងប៊ូសាន​mសម្រាប់ការចុះហត្ថលេខាលើគោលនយោបាយថ្មីភាគខាងត្បូងរបស់រដ្ឋបាល របស់លោកខណៈ​​ដែល​លោកមានកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍នៅឯទីកន្លែងក្នុង ទីក្រុងកំពង់ផែភាគ​ខាងត្បូងនេះ។

លោកបានចង្អុលបង្ហាញថា កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ​ដែលគ្រោងធ្វើ​នៅ​ថ្ងៃទី២៥-២៦ ខែវិច្ឆិកា គឺជាកិច្ចប្រជុំពហុភាគីធំបំផុតដែលនឹងត្រូវធ្វើឡើងនៅប្រទេសកូរ៉េ​ខាងត្បូង​ក្រោមរដ្ឋាភិបាលរបស់លោក។

លោកបាននិយាយនៅក្នុងពិធីបើកវគ្គ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និង​សន្និបាត​ប៊ូសានដែលត្រូវបានគេស្គាល់ថា BEXCO ជា « វាក៏ជាព្រឹត្តិការណ៍ការទូតដ៏សំខាន់​ផងដែរសម្រាប់កិច្ចសហប្រតិបត្តិការរុងរឿងរបស់កូរ៉េខាងត្បូង និងអាស៊ាន »។

កិច្ចប្រជុំកំពូលជាក្រុមនេះ គឺដើម្បីអបអរសាទរខួបលើកទី៣០ នៃភាពជាដៃគូសន្ទនា​រវាងភាគីទាំង   ពីរ។

គួរបញ្ជាក់ផងដែរថា​ កិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ ដែលត្រូវបានសម្ពោធគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែវិច្ឆិកា ដោយមានការចូលរួមពីប្រទេសចំនួន៥ គឺកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម។ សាធារណរដ្ឋកូរ៉េ មានឈ្មោះផ្លូវការជាប្រទេសកូរ៉េខាង​ត្បូង ហើយអាស៊ានជាអក្សរកាត់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

លោកបានមានប្រសាសន៍ថា « ទីក្រុងប៊ូសាន គឺជាផ្លូវចេញចូលតាមផ្លូវសមុទ្រ និងផ្លូវ​អាកាស​ ដើម្បីឈានដល់អាស៊ាន » ដោយលើកឡើងពីចក្ខុវិស័យប្រកបដោយមហិច្ឆតារបស់​កូរ៉េ​ខាងត្បូង ក្នុងការធ្វើជាស្ពានតភ្ជាប់ទ្វីប និងមហាសមុទ្រ តាមរយៈគោលនយោបាយថ្មី​ភាគខាង​ត្បូង​ក៏ដូចជាគោលនយោបាយភាគខាងជើងថ្មី ដែលត្រូវបានរៀបចំឡើង ដើម្បី​ពង្រឹង​ទំនាក់ទំនងសេដ្ឋកិច្ចជាមួយ ប្រទេសរុស្ស៊ី និងបណ្តាប្រទេសនៅក្បែរនោះ​ដែលមាន​ទីតាំងនៅភាគខាងជើងនៃប្រទេសកូរ៉េ។

ប៉ុន្តែលោក មូន មិនបានលើកឡើងពីលទ្ធភាពរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន ​ដែលកំពុងធ្វើទស្សនកិច្ចនៅទីក្រុងប៊ូសានទេ។

រដ្ឋាភិបាលបានអញ្ជើញលោក​ គីម ចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងនាមជាអ្នកសង្កេតការណ៍។ ប៉ុន្តែទស្សនវិស័យសម្រាប់ដំណើរទស្សនកិច្ចរបស់លោក នៅតែមានភាពស្រពិច​ស្រពិល​នៅឡើយ​ ដោយសារកិច្ចចរចាអំពីការរំសាយអាវុធនុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាង​ជើង ហើយនឹងទំនាក់ទំនងអន្តរកូរ៉េដែលមានភាពតានតឹងនោះ៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)