រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកសេវាសុខាភិបាលទទួលពិនិត្យ​និងព្យាបាលអ្នកឈឺក្បាល វិលមុខ ជិត២ម៉ឺននាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានីភ្នំពេញ៖ វេជ្ជបណ្ឌឹត ងី មានហេង ប្រធាន មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ​នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញឆ្នាំ២០១៩នេះ មានមហាជនដែលបានចូលរួម ហើយមានអាការៈ ឈឺក្បាល វិលមុខ ចុកពោះ និងផ្តាសាយផ្សេងៗ ដែលបានចូលពិនិត្យ និងទទួលសេវាព្យាបាលមានចំនួន១៨០៨៩នាក់​ ។ក្នុងនោះនៅថ្ងៃទី១មានចំនួន ៤០៨៨នាក់ ថ្ងៃទី២មានចំនួន​៤៩៤៨នាក់​ និងថ្ងៃទី៣មានចំនួន៩០៥៣នាក់ និងអ្នកជំងឺត្រូវបញ្ជូនទៅមន្ទីរពេទមាន្យចំនួន៣៣នាក់​ ។ លោក បន្តថា ឆ្នាំនេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានពង្រាយគោលដៅទីតាំងសេវាសុខាភិបាល(ស្តង់សុខាភិបាល)ដែលមានក្រុមគ្រូពេទ្យរង់ចាំជួយសង្គ្រោះប្រជាពលរដ្ឋ សម្រាប់ពិនិត្យ និងសង្គ្រោះបឋម ចំនួន១២ស្តង់ មានរថយន្តសង្គ្រោះប្រចាំការ ជាង៦០គ្រឿង ដែលមានក្រុមគ្រូពេទ្យសរុបជាង១ពាន់នាក់ ប្រចាំការប្តូរវេនគ្នា ដើម្បីជួយពិនិត្យ ព្យាបាលជំងឺ ក្នុងនោះក្រុមគ្រូពេទ្យចល័ត ដើម្បីអប់រំផ្សព្វផ្សាយអនាម័យចំណីអាហារ និងផ្សព្វផ្សាយទប់ស្កាត់ជំងឺអេដស៍ដោយឥតគិតថ្លៃផងដែរ ។