រយ:ពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកមានភ្ញៀវទេសចរដើរលេងកម្សាន្តជាច្រើនទំាងនៅ រាជធានីភ្នំពេញនិងតាមបណ្តាខេត្ត

វិទ្យុជាតិកម្ពុជា:ហាន់ ស្រីណា ថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២១០១៩៖

រដ្ឋមន្ត្រីក្រសួងទេសចរណ៏ថារយ:ពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាតិនិងអន្តរជាតិធ្វើដំណើរកម្សាន្តសប្បាយជាច្រើនទំាងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បើធៀបនឹងឆ្នាំមុនៗ ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០១៩នេះ នៅគ្រប់តំបន់ទេសចរណ៍ទំាងអស់នៅទូទំាងប្រទេសមានភ្ញៀវទេសចរទៅលេង កម្សាន្តជាច្រើន ហើយសម្រាប់នៅរាជធានីភ្នំពេញវិញគឺមានភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកលេងកម្សាន្តយ៉ាងច្រើនកុះករមិនចាញ់ឆ្នាំមុនឡើយ។
ឯកឧត្តមបន្តថា ការកើនឡើងនៃភ្ញៀវទេសចរនេះដោយសារតែព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះបានផ្សារភ្ជាប់ជាមួយនឹងបុណ្យឯករាជ្យដែលមានរយ:ពេលឈប់សំរាកយូរថ្ងៃនិងអាកាសធាតុអំណោយផលល្អព្រមទាំងមានការរៀបចំក្រុមសិល្បៈ តន្ត្រីសម័យ ការតាំងពិព័រណ៍ ផលិតផលនានាដែលជាភាពទាក់ទាញប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើន ។
នៅលើវេទិកាទេសចរណ៍អន្តរជាតិមានការកើនឡើងជាងឆ្នាំមុនដោយសារតែទេសចរអន្តរជាតិបានទទួលនូវការផ្សព្វផ្សាយនិងទទួលលក្ខណៈពិសេសនូវមានវេទិការបកប្រែសេវាភេស្ជជៈដោយឥតគិតថ្លៃគាត់មានភាពសប្បាយរីករាយមែនទែនហើយវេទិកាការអាចផ្ទុកមនុស្សបានត្រឹម២៥០នាក់ទៅ៣០០នាក់ប៉ុនណ្ណោះតែឡើងចុះឡើងចុះជាង ២០០០នាក់នៅតាមបណ្តាលខេត្តក៏ច្រើនដែរដូចជាមណ្ឌលគិរី។
លោក ងួន ដេវីត រស់នៅរាជធានីភ្នំពេញបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថាព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះប្រជាពលរដ្ឋមកគ្រប់ទិសទីចូលមកលេងកម្សាន្តដែលធ្វើអោយរូបលោកក៏ដូចជាប្រជាពលរដ្ឋដទៃទៀតបានជួបជុំគ្នាបង្កើនភាពសប្បាយរីករាយ។
សំលេង:ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយពេលឃើញប្រជាពលរដ្ឋបានជួបគ្នាយ៉ាងច្រើនកុះករហើយព្រះរាជពិធីបុណ្យអុំទូកបង្កើតឡើងបានធ្វើឱ្យយើងបានជួបជុំអ្នកមកពីទីរួមខេត្តនានាដែល បង្កភាពសប្បាយរីករាយទាំងអស់គ្នា។
សូមបញ្ជាក់ថា រយ:ពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នេះមិនត្រឹមតែបង្កភាពសប្បាយរីករាយប៉ុណ្ណោះទេតែវាក៏បានលើកស្ទួយពីវប្បធម៌ប្រពៃណីជាតិខ្មែរផង ៕