ប្រទីបទំាង១៤បានបង្អួតខ្លួនយ៉ាងសង្ហានៅលើផ្ទៃទឹកនៃដងទន្លេសាប នាឱកាសព្រះ រាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុកចាប់ពីថ្ងៃទី១០ ដល់ថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

 


ប្រទីបទំាង១៤នេះបានបណ្តែតតម្រៀបគ្នាជាជួរមានភ្លើងឆព័ន្ធរង្សីយ៉ាងស្រស់ស្អាត ដោយទី១ គឺជាប្រទីបព្រះបរមរាជវំាង ទី២ ប្រទីប ព្រឹទ្ធសភា ទី៣ប្រទីបរដ្ឋសភា ទី៤ ប្រទីបរាជរដ្ឋាភិបាល ទី៥ប្រទីប ក្រសួងយុត្តិធម៌ ទី៦ប្រទីក្រសួងការពារជាតិ  ទី៧ ប្រទីបក្រសួងមហាផ្ទៃ ទី៨ ប្រទីបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទី៩ ប្រទីបក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទី១០ ប្រទីបក្រសួងពាណិជ្ជកម្ម ទី១១ ប្រទីបក្រសួងទេសចរណ៍ ទី១២ ប្រទីបក្រសួងរ៉ែ និងថាមពល ទី១៣ ប្រទីបក្រសួងវប្បធម៌ និងទី១៤ ប្រទីប រដ្ឋបាលរាជធានីភ្នំពេញ។

  ប្រទីបទំាងនេះបានរចនាឡើងយ៉ាងស្រស់ស្អាតតាមក្បួនខ្នាតនៃរចនាបថខ្មែរបុរាណ ដែលលម្អដោយភ្លើងចម្រុះពណ៌ដោយបង្ហាញពីរូបភាពនិងអត្ថន័យរបស់ក្រសួងស្ថាប័ន នីមួយៗបណ្តែតនៅលើផ្ទៃទឹកប្របតាមដងទន្លេសាប សម្រាប់អោយប្រជាពលរដ្ឋទស្សនានាពេលរាត្រី បន្ទាប់ពីព្រះរាជពិធីប្រណាំងទូករួច៕