មួកស្លឹកត្នោតទទួលបានការគាំទ្រពីអ្នកមកលេងបុណ្យអុំទូកនៅរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ មួកស្លឹកត្នោតផលិតដោយកសិករខ្មែរទទួលបានការគាំទ្រពីប្រជាពលដ្ឋភ្ញៀវទេសចរដែលមកលេងព្រះ រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អក​អំបុក​​ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ ២០១៩នេះ។

អ្នកស្រី ម៉ៅធីតា រស់នៅរាជធានីភ្នំពេញបានឱ្យដឹងថា សម្រាប់ថ្ងៃបុណ្យអុំទូកនេះ អ្នកស្រីនិងក្រុមគ្រួសារមានគ្នា១០នាក់មានឱពុកម្តាយ កូនក្មួយបាន ដើរកំសាន្ត និងទស្សនាការប្រណាំងទូកនៅត្រើយខាងកើតទន្លេ ហើយបានទិញមួកធ្វើអំពីស្លឹកត្នោតពាក់គ្រប់ៗគ្នា។ មួកស្លឹកត្នោតនេះ ពាក់ទៅត្រជាក់ជាងមួកធម្មតា​ ស្អាតទាក់ទាញ ហើយបង្ហាញពីអត្ថសញ្ញាណខ្មែរផងដែរ។

សំឡេង៖ « វាត្រជាក់ ហើយមានការច្នៃម៉ូតស្អាត ជួយលើកកម្ពស់ផលិតផលខ្មែរ។ ខ្ញុំទិញម្នាក់មួយៗ កូនអីមកទាំងអស់គ្នា បីបួនគ្រួសារឯណោះ »។

កញ្ញាឃួន ស្រីនីត អ្នកលក់មួកធ្វើអំពីស្លឹកត្នោតមកពីភូមិអូស្លាត ឃុំភ្នំបាត  ស្រុកពញាឮ ខេត្តកណ្តាល បានបង្ហាញការរីករាយ នៅពេលដែលមានប្រជាល​​រដ្ឋ និងភ្ញៀវទេសច បានទិញមួកស្លឹកត្នោត ដោយមួយថ្ងៃនាងអាចលក់បានមួកជាង១០០មួកក្នុងនោះមួក១មានតម្លៃ៣៥០០រៀល។  ការជូយទិញផលិតផលបួកធ្វើអំពីស្លឹកត្នោតនេះ ពិតជាបានរួមចំណែកលើកកម្ពស់គ្រួសារអ្នកភូមិរបស់នាងដែលភាគច្រើនប្រកបមុខរបរនេះ បន្ថែមលើការងារធ្វើស្រែចំការ។

លោក សំបូរ ម៉ាណ្ណារ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ធ្លាប់មាន​ប្រសាសន៍​ថា យោង​តាម​ឯកសារ គឺ​មួក​ស្លឹក​ត្នោត​មាន​នៅ​ក្នុង​សង្គម​ខ្មែរ​តាំង​ពី​ច្រើន​សម័យ​កាល​មក​ហើយ ដូចជា​នៅ​សម័យ​អង្គរ​ក៏​មាន​ឆ្លាក់​ទុក​រូប​មួក​ស្លឹក​ត្នោត​នេះ ហើយ​សម័យ​បន្តបន្ទាប់​ក្រោយ​មក ដូចជា​សម័យ​លង្វែក​នា​សតវត្ស​ទី​១៦ និង​សម័យ​បារាំង ក៏​ខ្មែរ​នៅ​តែ​និយម​ប្រើ​មួក​ស្លឹក​ត្នោត​ដែរ គ្រាន់​តែ​រូបរាង​នៃ​មួក​មាន​ការ​វិវឌ្ឍ​ខុស​គ្នា​ទៅ​តាម​សម័យ​កាល។ លោក​បញ្ជាក់​ថា កវី​ដ៏​ល្បីល្បាញ​នៅ​សម័យ​បុរាណ​ម្នាក់ គឺ ភិរម្យ ង៉ុយ បាន​ចាប់​អារម្មណ៍​ទាក់ទង​នឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​សម័យ​មុន ជាមួយ​នឹង​ដើម​ត្នោត​យ៉ាង​ខ្លាំង រហូត​ដល់​និពន្ធ​ជា​កំណាព្យ​យ៉ាង​ច្រើន​បន្សល់​ទុក​នៅ​រហូត​មក​ដល់​បច្ចុប្បន្ន៖ «កំណាព្យ​កាព្យ​ឃ្លោង​ជាច្រើន​បាន​លើក​ឡើង​ពី​ដើម​ត្នោត៕