គណៈកម្មាធិការរៀបចំបុណ្យជាតិថាឆ្នាំនេះប្រជាពលរដ្ឋចូលរួមយ៉ាងកុះករក្នុងព្រះរាជពិធីបុណ្យអុំទូក

វិទ្យុជាតិកម្ពុជា: ហាន់ ស្រីណា ១១.១១.២០១៩៖

គណៈកម្មាធិការរៀបចំបុណ្យជាតិនិងអន្តរជាតិថាឆ្នាំនេះប្រជាពលរដ្ឋចូលរួមសប្បាយរីករាយយ៉ាងច្រើនកុះករក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
អ្នកយកព័ត៌មានយើងធ្វើសេចក្ដីរាយការណ៍.
លោក ប៊ុន វាសនា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការស្រាវជ្រាវហោរាសាស្ត្ររបស់គណៈកម្មាធិការរៀបចំបុណ្យជាតិនិងអន្តរជាតិបានមានប្រសាសន៏ប្រាប់វិទ្យុជាកម្ពុជាអោយដឹងថា ប្រជាពលរដ្ឋចូលរួមលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុកយ៉ាងច្រើនកុះករទាំងពេលថ្ងៃនិងពេលរាត្រីដែលមានកន្លែងកម្សាន្តសប្បាយៗជាច្រើន។ លោកបញ្ជាក់ ថា មូលហេតុដែលនាំអោយប្រជាពលរដ្ឋចូលរួមមកកម្សាន្តដ៏ច្រើននេះដោយសារតែព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះបានផ្សារភ្ជាប់ជាមួយនឹងបុណ្យឯករាជ្យដែលមានរយ:ពេលឈប់សំរាកយូរថ្ងៃនិងអាកាសធាតុអំណោយផលល្អធ្វើឲ្យប្រជាពលរដ្ឋមកលេងកម្សាន្តកាន់តែច្រើន។
សំឡេង: សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះក៏ដូចជាឆ្នាំកន្លងទៅក៏ប៉ុន្តែយើងឃើញថាការខុសប្លែកក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ ២០១៩ជាប់ជាមួយនឹងព្រះរាជពិធីបុណ្យឯករាជ្យជាតិហើយថ្ងៃនេះគឺជាថ្ងៃពិធីពន្លត់ភ្លើងជ័យផង ប្រជាពលរដ្ឋមានច្រើនពិសេសមានប្រជាពលរដ្ឋជាច្រើនមកអមដំណើររបស់ព្រះបាទព្រះករុណាជីវិតតម្កល់លើត្បូងព្រមទាំងគណៈប្រតិភូមានសម្ដេចតេជោអគ្គសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងមានគណៈប្រតិភូអមដំណើរជាច្រើនទៀតដែលចូលរួមក្នុងព្រះរាជពិធីពន្លត់ភ្លើងជ័យចាប់ យើងឃើញថាមានអ្នកចូលរួមច្រើនពីមហាជនព្រមទាំងសិស្ស ។
លោកស្រី គឹមសោភ័ណ្ឌប្រជាពលរដ្ឋមកពីកោះឧកញ៉ាតី បានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា ការមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះមានអារម្មណ៏សប្បាយរីករាយមានសុវត្ថិភាពពិសេសនោះបរិស្ថានភាពស្រស់ស្អាតដែលជាភាពទាក់ទាញ។
សំឡេង: មានអីសប្បាយរីករាយតើសុវត្ថិភាពអីល្អមិនអីទេឃើញប្រជាជនយើងមកច្រើនរីករាយក្នុងឱកាសបុណ្យអុំទូកហើយមានសណ្តាប់ធ្នាប់ល្អពួកគាត់មកកម្សាន្តដោយមិនចោលចោលសំរាមដោយមិនចោលសំរាមផ្ដេសផ្ដាសហើយអភិវឌ្ឍន៍បានល្អប្រទេសយើងឥឡូវប្លែកជាងពីមុនហើយរីករាយទាំងអស់គ្នាអញ្ចឹងគឺសូនច្បារអភិវឌ្ឍន៍បានល្អ។
សូមបញ្ជាក់ថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរយៈពេល ៣ថ្ងៃ នេះ មិនត្រឹមតែបង្កភាពសប្បាយរីករាយជាមួយនឹងទំនៀមទម្លាប់ប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញពីប្រទេសជាតិមានសុខសន្តិភាពនិងអភិវឌ្ឍន៏លើគ្រប់វិស័យ៕