មន្ត្រីសុខាភិបាលណែនាំឲ្យប្រជាពលរដ្ឋកុំពិសារគ្រឿងស្រវឹងច្រើនហួសកំរិត

វិទ្យុជាតិកម្ពុជា៖ ប៉ុង សុភាវី ១១ វិច្ឆិកា ២០១៩៖

មន្ត្រីសុខាភិបាលណែនាំឲ្យប្រជាពលរដ្ឋកុំពិសារគ្រឿងស្រវឹងច្រើនហួសកំរិត ដែលនាំឲ្យខូច
សុខភាព និងបង្ករគ្រោះថ្នាក់ចរាចរណ៍។
នៅក្នុងឱកាសប្រជាពលរដ្ឋសប្បាយរីករាយ នៃព្រះរាជ​ពិធីបុណ្យ​អុំ​ទូក​ បណ្តែតប្រទីប
និងសំពះព្រះខែ អកអំបុកនេះ បានណែនាំឲ្យប្រជាពលរដ្ឋ ថែរក្សាសុខភាព ដោយកុំពិសារគ្រឿង
ស្រវឹងច្រើនហួសកំរិត ដែលឈានដល់ប៉ះពាល់ដល់សុខភាព ឬគ្រោះថ្នាក់ផ្សេងៗ។
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ការពិសា
រគ្រឿងស្រវឹងច្រើនហួសកំរិតនាំមកនូវបញ្ហាប្រឈម គ្រោះមហន្តរាយ និងសោកនាថកម្មជាច្រើន
ដូចជា៖ សុខភាព អំពើហិង្សា ការចាប់រំលោភសេពសន្ធវៈ អំពើចោរកម្ម គ្រោះថ្នាក់ចរាចរណ៍ ជា
ដើម។
«សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមកទស្សនាពិធីបុណ្យអុំទូកនេះហើយ
សូមឲ្យសប្បាយចុះសប្បាយអ្វីទៅតាមដែលយើងអាចធ្វើកើត ក៏ប៉ុន្តែបើសិនជា ទទួលទានសុរា
សូមគិតអំពីបញ្ហាសុខភាពខ្លួនឯងផងកុំឲ្យសប្បាយក្លាយជាទុក្ខ»។
លោក ពេជ្រ ចាន់រ៉ា ប្រជាពលរដ្ឋដែលទទួលសេវាពិនិត្យព្យាបាលជំងឺ នៅបញ្ជពិនិត្យ និង
ព្យាបាលជំងឺរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលប្រចាំការនៅមជ្ឈមណ្ឌលកម្សាន្តកោះ
ពេជ្រ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ បានគាំទ្រនូវ
អនុសាសន៍ ដែលជួយលើកកម្ពស់ដល់សុខភាពនេះ។
តាមការស្រាវជ្រាវរបស់អង្គការរជនពីការអន្តរជាតិ បានបង្ហាញថា ក្នុងមួយឆ្នាំៗ មានប្រជា
ពលរដ្ឋកម្ពុជាជាង៤០០នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបង្ក ដោយគ្រឿងស្រវឹង
និងបណ្តាលឲ្យខាងបង់ទ្រព្យសម្បត្តិ គិតជាថវិកាប្រមាណ៤៤លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។
ការបើកបរក្រោមឥទ្ធិពលស្រវឹង ស្ថិតក្នុងចំណោមនៃការព្រួយបារម្ភពីគ្រោះថ្នាក់ ដែលបានកើតឡើង
ដោយអ្នកប្រើប្រាស់ផ្លូវមិនគោរពច្បាប់ចរាចរណ៍ បើកបរហួសល្បឿនកំណត់ ប្រជែងក្នុងស្ថានភាព
គ្រោះថ្នាក់ មិនគោរពសិទ្ធិអាទិភាព ប្ដូរទិសដៅមិនប្រុងប្រយ័ត្ន រួមនិងការប្តូរគន្លងផ្លូវមិនប្រុងប្រយ័ត្ន
ជាដើម។
ដោយឡែក របាយការណ៍របស់អង្គការចលនាដើម្បីសុខភាពកម្ពុជា រកឃើញថា ចំណូលពន្ធ
ដែលបានពីគ្រឿងស្រវឹងមានចំនួនតិចជាងការខាតបង់បណ្តាលមកពីគ្រឿងស្រវឹង បើទោះជា
ឧស្សាហកម្មគ្រឿងស្រវឹងតែងតែលើកឡើងថា ការវិនិយោគទុនគ្រឿងស្រវឹងផ្តល់ដល់រាជរដ្ឋាភិបា
លនូវប្រាក់ចំណូលពន្ធយ៉ាងច្រើន។ ក្រុមអ្នកជំនាញនេះ ស្នើដល់រាជរដ្ឋាភិបាល តម្លើងនូវពន្ធលើ
ផលិតផលគ្រឿងស្រវឹង ហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងដាក់កំហិតកន្លែងលក់
គ្រឿងស្រវឹង ជាដើម។