ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូកមានទេសចរបរទេសជិត ២ពាន់នាក់បានទស្សនាការប្រណាំងទូកលើវេទិកាទេសចរណ៍មុខព្រះបរមរាជវាំង

វិទ្យុជាតិកម្ពុជា៖លោកចេមហួត

Mc៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរបរទេសចំនួន ១,៩៨១នាក់ បានចូល
រួមទស្សនាការប្រណាំងទូក និងបណ្ដែតប្រទីបនៅលើវេទិកាទេសចរណ៍មុខព្រះបរមរាជវាំង។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍…
ឯកឧត្តមមានប្រសាសន៍ថា
វេទិកាទេសចរណ៍ ដែលក្រសួងទេសចរណ៍ររៀបចំឡើងរៀងរាល់ឆ្នាំសម្រាប់ឲ្យភ្ញៀវទេសចរចូលទស្សនាការប្រណាំងទូក បណ្ដែតប្រទីបនោះ នៅថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះមានភ្ញៀវទេសចរបរទេសចំនួន ១,៩៨១នាក់ បានចូល
រួមទស្សនា ។ការមានភ្ញៀវទេសចរបរទេសចូលរួមទស្សនានេះដោយសារវេទិកាទេសចរណ៍នេះមានការបកប្រែជា៣ភាសារ៖ ភាសាអង់គ្លេស បារាំង និងភាសាចិន ព្រមទាំងមានការផ្តល់ជូននូវទឹកបរិសុទ្ធ ភេសជ្ជៈ និងសេវាកម្មផ្សេងៗទៀតផងដែរ។

ការរៀបចំវេទិកាទេសចរណ៍នេះ គឺដើម្បីឲ្យភ្ញៀវទេសចរបានកម្សាន្ត និងស្វែងយល់ពីប្រពៃណី ទំនៀមទម្លាប់ វប្បធម៌របស់ខ្មែរ។

ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំវេទិកាទេសចរណ៍សម្រាប់អង្គុយទស្សនាការប្រណាំងទូកនៅមុខព្រះរមរាជវាំងនេះ ជាការទាក់ទាញភ្ញៀវទេសចរអន្តជាតិឱ្យមកកម្ពុជាកាន់តែច្រើន ជាពិសេសលើកទឹកចិត្តដល់ជនបរទេសស្វែងយល់វប្បធម៌ខ្មែរថែមទៀត៕