ក្រសួងទេសចរណ៍រៀបចំវេទិកាទេសចរណ៍នៅមុខព្រះរមរាជវាំងសម្រាប់ភ្ញៀវទេសចរបរទេសអង្គុយទស្សនាការប្រណាំងទូក

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ៖ក្រសួងទេសចរណ៍រៀបចំវេទិកាទេសចរណ៍នៅមុខព្រះរមរាជវាំងសម្រាប់ភ្ញៀវទេសចរបរទេសអង្គុយទស្សនាការប្រណាំងទូកចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ ២០១៩ដើម្បីពួកគេបានកំសាន្ត និងស្វែងយល់ពីប្រពៃណីទំនាមទំលាប់វប្បធម៌របស់ខ្មែរ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រាប់អ្នកសារព័ត៌មានថា វេទិកាទេសចរណ៍នេះ ទទួលភ្ញៀវទេសចរប្រមាណ៣០០នាក់ ហើយមានសេវា ការចែកជូនកាសស្តាប់ត្រចៀក មានការបកប្រែជា៣ភាសារ ដូចជាភាសាអង់គ្លេស បារាំងនិងភាសាចិន ព្រមទាំងមានការផ្តល់ជូននូវទឹកសុទ្ធសេវាកម្មផ្សេងៗទៀតផងដែរ។
ឯកឧត្តមបញ្ជាក់ថា វេទិការនេះ បានទទូលភ្ញៀវទេសចរអន្តរជាតិ ដែលបានអញ្ជើញមកតាមរយៈក្រុមហ៊ុននានា និងទីភ្នាក់ងារទេសចរណ៍កម្ពុជា ។ ក្រៅពីនេះ ភ្ញៀវទេសចរអន្តរជាតិដែលមកពីគ្រប់ទិសទី ក៏អាចចូលអង្គុយទស្សនាដោយសេរីបានផងដែរ។

ឯកឧត្តមបញ្ជាក់ថា ការរៀបចំវេទិកាទេសចរណ៍សម្រាប់ អង្គុយទស្សនាការប្រណាំងទូកនៅមុខព្រះរមរាជវាំងនេះ ជាការទាក់ទាញភ្ញៀវវទេសចរអន្តជាតិឱ្យមកកម្ពុជាកាន់តែច្រើន ជាពិសេសលើកទឹកចិត្តដល់ជនបរទេសស្វែងយល់វប្បធម៌ធម៌ខ្មែរថែមទៀត។
របាយការណ៍មន្រ្តីទេសចរណ៍ដែលបានរាយការណ៍ជូនឯកឧត្តមថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអោយដឹងថា ចំនួនភ្ញៀវទេសចរណ៍ក្នុងpavillionរបស់ក្រសួងទេសចរណ៍សម្រាប់ថ្ងៃទី០១ នៃពិធីបុណ្យអុំទូកឆ្នាំនេះ គឺគិតត្រឹមម៉ោង៦និង២០នាទីមានចំនួន ១៩៨១ នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរអឺរ៉ុប ពិសេសជនជាតិបារាំង។
សូមបញ្ចាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំនេះ រៀបចំឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាពិធីបុណ្យជាតិធំមួយក្នុងចំណោមពិធីបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ។ ពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើតាំងពីសម័យបុរាណកាលមកក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧ ក្នុងឆ្នាំ (១១៨១ នៃ គ.ស) រហូតមកដល់បច្ចុប្បន្ន ដើម្បីរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវ ពួកចាម នៃអាណាចក្រ ចម្ប៉ា ក្នុងចម្បាំងលើទូកនាបឹងទន្លេសាប ៕