មន្ទីរសង្គមកិច្ច ចុះអប់រំផ្សព្វផ្សាយផលប៉ះពាល់គ្រឿងញៀន និងដោះស្រាយបញ្ហាប្រមូល ទទួល បញ្ជូនជនអនាថា ជនរងគ្រោះ និងជនងាយរងគ្រោះក្នុងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី១

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានីភ្នំពេញ៖ ថ្ងៃអាទិត្យ ១៤កើត ខែកត្កិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ លោកស្រី មុំ ចានដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីសម្បទារាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះដាក់ទីតាំងបណ្តោះអាសន្ន ដើម្បីចូលរួមចំណែក នូវកម្មភាពការងារ អប់រំ ផ្សព្វផ្សាយ ពិគ្រោះយោបល់ ណែនាំ ដោះស្រាយបញ្ហាប្រមូល ទទួល បញ្ជូន ជនអនាថា ជនរងគ្រោះ និង ជនងាយរងគ្រោះ ក្នុងរាជធានីភ្នំពេញ ក្នុងឱកាស នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ថ្ងៃទី(១) ឆ្នាំ២០១៩។ មន្ទីរសង្គមកិច្ច ក៏បានចូលរួម ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងការអប់រំផ្សព្វផ្សាយ បញ្ជៀបចំណេះដឹង បង្ការទប់ស្តាប់ ពីផលប៉ះពាល់ នៃគ្រឿងញៀន អមជាមួយពាក្យស្លោក និងក្រុមឆៃយាំ របស់មជ្ឈមណ្ឌល់ឱកាសខ្ញុំ ផងដែរ ។