ក្រុមអាជីវករលក់ដូរក្នុងឱកាសបុណ្យអុំទូកសប្បាយចិត្តពេលមានការគាំទ្រពីប្រជាពលដ្ឋមកពីគ្រប់ទិសទី

វិទ្យុជាតិកម្ពុជា៖ លោកស្រី ម៉ៅ សុខរីម 10 11 2019 ៖

ក្រុមអាជីវករលក់ដូរក្នុងព្រះ រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ ២០១៩នេះបានបង្ហាញការសប្បាយចិត្តពេលមានការគាំទ្រពីប្រជាពលដ្ឋមកពីគ្រប់ទិសទី។
លោកសំ ម៉ៅ ជាអាជីវករលក់គ្រឿឧបភោគបរិភោគ នៅត្រើយទន្លេខាងកើតក្នុងរាជធានីភ្នំពេញបានប្រាប់វិទ្យុជាតិកម្ពុជាថា មានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាសំរុកទិញផលិតផលផ្សេងៗ ដែលលក់បញ្ចុះតម្លៃពិសេស នៅតំបន់ទន្លេត្រើយខាងកើតនេះ។
លោកបញ្ជាក់ថា ប្រជាពលរដ្ឋមកលេងកាន់តែច្រើន មុខរបរលក់ដូររបស់លោក ក៏កាន់តែមានអ្នកគាំទ្រច្រើនផងដែរក្នុងមួយថ្ងៃលោកលក់ទទួលបានលុយជិត៣០ម៉ឺនរៀល។
សូមបញ្ជាក់ថា នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ នៅត្រើយខាងកើតទន្លេ មានក្រុមអាជីវករលក់ដូរយ៉ាងច្រើន មានដូចជា ស្ដង់លក់ភេទជ្ជៈ ម្ហូបអាហារ សំលៀកបំពាក់ ស្បែកជើង ដោយក្រុមអាជីវករបានយកឱកាសនេះ បញ្ចុះតម្លៃ លក់ជូនប្រជាពលដ្ឋដើម្បីធ្វើយ៉ាងណាឱ្យផលិតផលរបស់ពួកគេលក់ដាក់កាន់តែច្រើន។ក្រៅពីតំបន់ត្រើយខាងកើតទន្លេ គេក៏សង្កេតគ មានការលក់ដូរយ៉ាងច្រើនទាំងនៅតំបន់កោះពេជ្រ តាមមាត់ទន្លេ តំបន់វត្តភ្នំ និងកន្លែងផ្សារទំនើបៗក្នុងរាជធានីភ្នំពេញផងដែរ៕