ទូកចំនួន ២៩៧ទូក ចូលរួមប្រណាំងក្នុងព្រះរាជ ពិធីបុណ្យអុំទូកនៅឆ្នាំនេះ

ភ្នំពេញ:បើតាមគណ:កម្មការច្ចេកទេស រៀបចំ បុណ្យជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និង អកអំបុក ឆ្នាំ២០១៩នេះ មានទូកសរុបចំនួន២៩៧ទូក ដែល ត្រូវចូលរួមប្រកួតគ្នា រយៈពេល៣ថ្ងៃ។ ក្នុងនោះទូកអុំផ្នែកបុរសចំនួន ១៦៧ទូក ទូក អុំនារី មានចំនួន១ទូក ទូកចែវបុរសមានចំនួន៣០ទូក ទូកចែវនារីមានចំនួន២ទូក និង ទូកអន្តរជាតិ ចំនួន៩៥ ក្នុងនោះមានទូកនារីចំនួន ២ទូក ។

ដោយឡែក កីឡាករ ដែលជាចំណុះទូក សរុប ជិត២ ម៉ឺននាក់ ក្នុងនោះនារី មានចំនួន ១៨៤នាក់ ។ ជាមួយគ្នានេះ ក៏មាន កីឡាករ ត្រៀមចំនួន ៣,៤៧០ នាក់ ក្នុងនោះ មាន កីឡាករនារី ចំនួន ៨៩នាក់ ។

គណៈកម្មាការ បច្ចេកទេស រៀបចំ បុណ្យជាតិដដែលបន្តថា កីឡាករដែលជាចំណុះទូកមកពី ១៩ ខេត្ត ក្រុង និង មកពី ស្ថាប័ន រដ្ឋាភិបាល មួយចំនួន ដូចជា ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ កងកម្លាំង រាជ អាវុធហត្ថ ប៉ូលិស បេ អ៊ឹម កងទ័ពជើងទឹក និង វត្តព្រែកប្រាំង ហើយរង្វង់ មូល គល់ស្ពាន ជ្រោយចង្វារ ខាងកើត គឺជា កន្លែង ស្នាក់នៅ របស់ កីឡាករ អុំទូក ។

សូមរម្លឹកថា ព្រះរាជពិធីបុណ្យអុំទូកកាលពី ឆ្នាំ ២០១៨ មានទូកចំនួន ២៩៥ទូក និង មានកីឡាករ ចំនួន ១៩,០១៧ នាក់ ។

ដោយ:ប៊ុន សម្ផស្ស FM 96MHz