Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

ក្រសួងព័ត៌មានប្រារព្ធពិធីអកអំបុក ថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ

Published

on

AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ —  កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកានេះ នៅទីស្តីការក្រសួងព័ត៌មាន ក្រុមការងារយុវជនក្រសួងព័ត៌មាន បានប្រារព្ធពិធីអកអំបុក ដើម្បីថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ ដោយមានរៀបចំ អង្រែ ត្បាល់ដាល់អំបុក ឆ្នាំងលីងអំបុក ចេក ដូងខ្ចី ស្កសរទៅតាមទំនាមទម្លាប់ប្រណីខ្មែរ។

ពិធីក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការមកពីអគ្គនាយកដ្ឋានទាំង៥ចំណុះក្រសួ​ង​ព័ត៌មានយ៉ាងច្រើន។

ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ថ្ងៃនេះយើងជួបជុំគ្នា ដើម្បីប្រារព្ធពិធីអកអំបុក ក្រោមប្រធានបទអំបុកថែរក្សាជាតិ សាសនា ព្រះមហាក្សត្រ ទៅតាមប្រសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាយុទ្ធនាការមួយបំភ័នបំភ្លៃព័ត៌មានមិនពិត ពីព្រោះចាប់ពីម្សិលមិញមកមានប្រជាជនបានចាប់ផ្តើម​និយា​យ​ពីមួយទៅមួយថា កុំឱ្យមកភ្នំពេញ អាចមានរឿងរ៉ាវកើតមានច្រើនណាស់ ជាមួយព័ត៌មានតាមរយៈហ្វេសប៊ុកកាលពីម្សិលមិញផងដែរមានបង្ហោះព្រោងព្រាតមានទាំងពីបង្ហោះយន្តហោះអាមេរិកកាំងថែមទៀតថា មកទម្លាក់គ្រាប់បែកនៅភ្នំពេញទៀតផង ដែលការបង្ហោះព័ត៌មានបំភ្លៃនេះអ្នកជឿចេះតែជឿទៅ តែតាមពិតវាគ្មានរឿងអីកើតឡើងនោះទេ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការដែលយើងប្រារព្ធពិធីអកអំបុកនៅថ្ងៃទី៨វិច្ឆិកានេះអាស្រ័យដោយសារថាក្រុមការងាររបស់ក្រសួងយើងជាក្រុមមានភារកិច្ចច្រើនណាស់ដែលត្រូវធ្វើជាបន្តបន្ទាប់ ជាប់រវល់រហូតចាប់ពីថ្ងៃស្អែកទៅ ដូចជាយើងជាប់រវល់បុណ្យឯករាជ្យ បុណ្យទិវាកងទ័ព ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ និងបុណ្យពន្លត់ភ្លើងជ័យជាដើម ដូច្នេះទើបក្រសួងសម្រេចយកនៅថ្ងៃនេះដើម្បីជួបជុំគ្នាប្រារព្ធពិធីអកអំបុកជាមុន ហើយចាំយើងផ្សាយនៅថ្ងៃស្អែក។ ទន្ទឹមនេះដែរលោករដ្ឋមន្ត្រីសូមជំរាបថា យើងមានការរីករាយដោយសារបានសម្តេចតេជោ លើកជាគំនិតដើម្បីឱ្យយើងមានឱកាសជួបជុំគ្នារំលឹកអំពីពិធីអកអំបុក ដែលជាពិបុណ្យប្រពៃណីជាតិរបស់យើង។ លោករដ្ឋមន្ត្រីក៏សូមថ្លែងអំណរគុណផងដែរដល់ក្រុមយុវជនក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការមកពីអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួងព័ត៌មាន ដែលបានខិតខំរៀបចំពិធីនេះ ដើម្បីជួបជុំគ្នារៀបចំពីធីអកអំបុក និងមានការរាំកំសាន្តយ៉ាងសប្បាយរីករាយនៅទីធ្លាមុខក្រសួងព័ត៌មានផងដែរ។

ផ្អែកលើជំនឿតាមបែបព្រះពុទ្ធសាសនា ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីអកអំបុកតៗគ្នា ដោយបានរៀបចំលំដាប់គ្រឿងសក្ការៈបូជាជាច្រើនមុខ រួមជាមួយអំបុក ចេកទុំ ដូង ស្កត្នោត ឬស្កសរ និងថ្លែឈើ ថ្វាយដល់ព្រះច័ន្ទ ឧទ្ទិសបួងសួងសុំសេចក្តីសុខចំរើនគ្រប់ៗរូបរហូតដល់ពេលបច្ចុប្បន្ន៕

ដោយ សុង យោ

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន