Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

រដ្ឋមន្រី្ដក្រសួងព័ត៌មាន ជំរុញឲ្យមន្រ្តីក្រោយខិតខំបំពេញការងារឲ្យបានល្អ

Published

on

វិទ្យុជាតិកម្ពុជា៖ជួន បូណា ០៩ ១១ ១៩៖


MC៖រដ្ឋមន្រី្ដក្រសួងព័ត៌មានជំរុញឲ្យមន្រ្តីក្រោយខិតខំបំពេញការងារឲ្យបានល្អ ដើម្បីធា​នាប្រសិទ្ធភា​ពការងាររបស់ក្រសួងកាន់តែមានភាពល្អប្រសើរ។

ឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋមន្រី្ដក្រសួង​ព័ត៌មានបានណែនាំឱ្យមន្ដ្រីក្រោមឱវាទ​នៃអគ្គ​នាយកដ្ឋាន​​ទាំង៥ ត្រូវបង្កើនសមត្ថភាព ចំណេះដឹង និងជំនាញឱ្យកាន់តែខ្លាំងក្លា ដើម្បីធ្វើយ៉ាងដើរឱ្យទាន់នៃការរីកចំរើនរបស់ប្រទេសជាតិ ជាពិសេសសម័យបច្ចេកវិទ្យាឌីជីថល។

ក្នុងពិធីទទួលទានអំបុកនៅទីស្តីការក្រសួងព័ត៌មានឯកឧត្ដមរដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បី ធានាបានប្រសិទ្ធភាពការងារ ក្រសួងបានពង្រីកសមត្ថភាព និងចំណេះដឹងមន្រ្ដីក្រោមឱវាតរបស់ខ្លួនតាមរយៈការបណ្ដុះបណ្ដាលមន្ដ្រីជាប់ជាប្រចាំ ជាពិសេសបញ្ជូនទៅបណ្ដុះបណ្ដាលនៅក្រៅប្រទេស ដែលជួយលើកម្ពស់ជំនាញ និងចំណេះអោយបានកាន់តែទូលំទូលាយ។
ឯកឧត្ដម ខៀវ កាញារីទ្ធ បានលើកឡើងទៀតថា ឯកឧត្តមមិនចង់បានអ្វីនោះទេ តែ ចង់ឃើញមន្ដ្រីទាំងអស់ខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពនិងជំនាញឱ្យកាន់តែខ្លាំងក្លា ដែលធ្វើឱ្យអង្គភាពរីកចំរើនជាពិសេសប្រទេសជាតិ ដូច្នេះហើយក្រសួងបានរៀបចំវគ្គបណ្ដុះបណ្ដាលនៅក្រៅប្រទេសជាច្រើនដើម្បីពង្រឹងសមត្ថភាព។

ឯកឧត្ដមបានបញ្ជាក់ទៀតថា ការបណ្ដុះបណ្ដាលមន្ដី្រឱ្យមានជំនាញ និងចំណេះនេះ ដើម្បីប្រែក្លាយឱ្យពួកគាត់ក្លាយជាធនធានមនុស្សមួយ ដែលសក្ដានុពលសម្រាប់ចូលរួមអភិវឌ្ឍន៍អង្គភាព និងសង្គមជាតិ។

ឯកឧត្ដមរដ្ឋមន្រី្ដ ក៏បានលើកទឹកចិត្ដដល់មន្រ្ដីក្រសួងព័ត៌មានទាំងអស់ត្រូវសាមគ្គី និងសហការគ្នាជាធ្លុងមួយ ដើម្បីអាចផ្លាស់ប្ដូរមតិយោបល់គ្នាទៅវិញទៅមក ដែលធានាប្រសិទ្ធការងាររបស់ក្រសួងកាន់តែមានភាពល្អប្រសើរឡើងមួយកម្រិតទៀត៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន