Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

អាជ្ញាធរខេត្ត ស្ទឹងត្រែង ពិសារអំបុកខ្មែរថែ ជាតិ សាសនា ព្រះមហាក្សត្រ

Published

on

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង ៖

អំបុកខ្មែរថែរ(ជាតិ.សាសនា.ព្រះមាហាក្សត្រ.)ជាទិសស្លោករបស់សម្តេចតេជោ ហ៊ុនសែន​នាយ​ក​រដ្ឋ​មន្ត្រីនៃកម្ពុជា ត្រូវបានអាជ្ញាធរ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង​ប្រារព្វ​ពិធីនេះ មានភាពអធឹកអធម ដោយឡែកនៅសង្កាត់សាមគ្គី ក្រុងខែត្តស្ទឹងត្រែង បាននាំគ្នាផលិត​ផល និងបរិភោគផង ប្រកបដោយភាពសប្បាយរីករាយ ។
ក្នុងសកម្មភាពបុកអំបុកនៅ​សង្កាត់សាមគ្គីក្រុងខេត្តស្ទឹងត្រែងថ្ងៃទី០៩ វិច្ឆិកាឆ្នាំ២០១៩នេះ លោកជាម៉ាលីចៅសង្កាត់សាមគ្គីបានបញ្ជាក់ថា៖សកម្មភាពនេះពិតជាបានដាស់ស្មារតីបងប្អូនប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ឱ្យនឹកឃើញពីការបង្កើតឡើងនូវប្រពៃណីវប្បធ៌មរបស់ដូនតាយើង កាលពីជំនាន់ដើមនៅពេល ពួកគាត់បានធ្វើការងារបង្កបង្កើនផល បានប្រមូលភោគផលស្រូវហើយ តែងតែនាំគ្នាបុកអំបុកបង្ហាញពីភោគផលទទួលបានផលល្អ។លោកថា៖ប្រពៃណីដ៍ផូរផង់នេះ នៅតាមតំបន់ភូមិឃុំមួយចំនួនប្រជាពលរដ្ឋយើងមិនសូវបាននាំគ្នាថែរក្សារទេ ទាំងសម្ភារៈប្រើប្រាស់ដូចជា ត្បាល់ អង្រែ ឬឆ្នាំងលីងស្រូវជាដើម ត្រូវបានបាត់បង់ស្ទើរទាំងស្រុង តែនៅតាមតំបន់មួយចំនួន ឬនៅតាមបណ្តាខេត្តខ្លះបងប្អូនប្រជាពលរដ្ឋយើងក៍ថែរក្សារបាន ហើយខ្លះទៀងបង្កើតអាជីពផលិតអំបុកលក់ផងដែរ។
លោកជា ម៉ាលី ចៅសង្កាត់នេះបានលើកឡើងថា៖ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលបានប្រកាស ឱ្យប្រជាពលរដ្ឋខ្មែយើងបរិភោគអំបុក ខ្មែរ ថែររក្សារ ការពារ ជាតិ.សាសនា.ព្រះមាហាក្សត្រ.ប្រជាពលរដ្ឋបាននាំគ្នាគាំទ្រយ៉ាងពេញទំហឹង ព្រោះនេះជាភាពវៃឆ្លាតរបស់សម្តេចតេជោ បានបំផុសស្មារតីប្រជាពលរដ្ឋយើង ឱ្យបានមកជួបជុំគ្នាផង ចេះស្រឡាញ់គ្នាជួយគ្នាទៅវិញទៅមក បង្កើននៅសាមគ្គីភាពរវាងប្រជាពលរដ្ឋយើងពីភូមិមួយ ទៅភូមិមួយ ពីគ្រួសារមួយទៅគ្រួសារមួយទៀត។
លោកស្រី ខាំ ឃឿ ជាប្រជាពលរដ្ឋ នៅភូមិហាងខូបានសង្កាត់សាមគ្គីមានវ័យចំណាស់ មកចូលរួកក្នុងកម្មវិធីនេះបានសាទរចំពោះអាជ្ញាធរ បានរៀបចំឱ្យមានសកម្មភាពនេះឡើង ព្រោះការផលិតអំបុកនេះកូនចៅជំនាន់ក្រោយយើងមិនបានចេះទេ ហើយបើបានកូនចៅ មកចូលរួមក្នុងកម្មវិធីនេះ ដូចបានមកសិក្សារៀនសូត្រពីរបៀបធ្វើអំបុករបស់ខ្មែយើង ដែលមានតាំងពីដើមតរៀងមក។
លោកស្រី វ៉ាន់ សុខា ប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែង សំណូមពរឱ្យយុវជន យុវតី យើងស្វែងយល់ពីសកម្មភាពផលិតអំបុកនេះ ដើម្បីបានរៀនធ្វើ ចេះទាំងអស់គ្នា ហើយយើងថែរក្សារបាននូវមរតកវប្បធ៌ម របស់ដូនតាយើង ដែលខិតខំបានបង្កើតឡើងហើយ កុំឱ្យវាមានការបាត់បង់ ដូចប្រមុខរាជរដ្ឋាភិបាលបានលើកឡើងនៅទិសស្លោក ឱ្យប្រជាពលរដ្ឋយើងបរិភោគអំបុកខ្មែរថែរ(ជាតិ.សាសនា.ព្រះមាហាក្សត្រ)។
សូមបញ្ជាក់ថា៖ពិធីបរិភោគអំបុកខ្មែរថែរ(ជាតិ.សាសនា.ព្រះមាហាក្សត្រ)នេះត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែងនិងប្រជាពលរដ្ឋបានរៀបចំធ្វើឡើងយ៉ាងផុលផុសដើម្បីអភិរក្សវប្បធ៌មប្រពៃណីរបស់ដូនតាយើងផងនិងបានជួបជុំគ្នាបង្កើនការផ្តល់ បទពិសោធន៍ក្នុងការធ្វើការងារបង្កបង្កលផលឱ្យគ្នាទៅវិញ
ទៅមកផង។

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន