Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

ក្រុមមន្រ្តីរាជការក្រសួងព័ត៌មានសប្បាយរីករាយក្នុងព្រឹត្តិការណ៍ទទួលទានអំបុកសាមគ្គី ថែជាតិ សាសនាព្រះមហាក្សត្រ

Published

on

វិទ្យុជាតិកម្ពុជា ៖លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី០៩ ខែវិច្ឆកា ឆ្នាំ២០១៩ ៖

ក្រុមមន្រ្តីរាជការក្រសួងព័ត៌មានសប្បាយរីករាយក្នុងព្រឹត្តិការណ៍ទទួលទានអំបុកសាមគ្គី ថែជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីបង្ហាញពីសាមគ្គីភាពផ្ទៃក្នុង ការពារជាតិរាជរដ្ឋាភិបាល ការពារព្រះមហាក្សត្រ និងការពាររដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍នៅក្នុងពិធីទទួលទានអំបុកនៅទីស្តីការក្រសួងព័ត៌មានបានលើកឡើងថា ការជួបជុំគ្នាទទួលទានអំបុកនាពេលនេះ ជាការបង្ហាញឲ្យឃើញពីការួបរួមសាមគ្គី គោរព ស្រលាញ់ ថែរក្សា ការពារជាតិ នឹងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ឯករាជ្យជាតិពេញលេញ នឹងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។
ឯកឧត្តមបញ្ជាក់ថា ការសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរនិងមន្រ្តីរាជការក្នុងឱកាស ចូលរួមទទួលទានអំបុកដ៏ច្រើនកុះករហើយសែនសប្បាយរីករាយនៅតាមក្រសួងស្ថាប័ន គ្រប់ភូមិ ឃុំ ស្រុក ទូទំាងប្រទេស គឺជាការវាយបកទៅដល់បុគ្គលក្បត់ជាតិ ដែលប្រកាសយកថ្ងៃបុណ្យឯករាជ្យជាតិដើម្បីផ្ដួលរលំរដ្ឋាភិបាលស្របច្បាប់នោះឱ្យបានដឹងថា ប្រទេសកម្ពុជាកំពុងតែមានការរីកចម្រើន មានសន្តិភាព ប្រជាពលរដ្ឋរស់នៅដោយស្មើមុខស្មើមាត់គ្នាលើឆាកជាតិ និងអន្តរជាតិ មិនត្រូវការសង្រ្គាម ឬការផ្ដួលរលំរដ្ឋាភិបាលស្របច្បាប់នោះឡើយ ។
សូមបញ្ជាក់ថា កម្មវិធីទទួលទានអំបុកសន្តិភាពថ្ងៃទី៩ ខែវិច្ឆិកានេះ ត្រូវរបានរៀបចំឡើងនៅគ្រប់ ភូមិ ឃុំ ស្រុកទំាងអស់នៅទូទំាងប្រទេសដើម្បីបង្ហាញនូវសាមគ្គីភាព និងភាពសុខដុរមនារបស់បងប្អូននៅក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលជាប្រពៃណីរបស់ជាតិយើង ហើយក៏ជាកម្លាំងមហាសាមគ្គីជាតិ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន