Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

កម្ពុជាអបអរសាទរខួប៦៦ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា

Published

on

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា និងយី វិច្ឆិកា ០៩ ១១ ១៩៖

ថ្នាក់ដឹកនាំមន្ត្រីរាជការនិងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណបានអបអរសាទរខួបអនុស្សាវរីយ៍ទី៦៦ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា១៩៥៣ ៩វិច្ឆិកា ២០១៩ យ៉ាងមហោឡារឹកដើម្បីរំលឹកដល់ស្នាព្រះហស្ថដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរៈក្សត្រព្រះបរមរតនកោដ្ឋដែលទ្រង់បានខិតខំប្រឹងប្រែង ទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង ហើយនាំឯករាជ្យភាព សន្តិភាព សម្រាប់មាតុភូមិកម្ពុជាជាទីស្នេហានៃយើង។
ប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅទូទាំងប្រទេសម្នាក់ៗបានបង្ហាញអារម្មណ៍សប្បាយរីករាយ
និងចងចាំជានិច្ច នៃថ្ងៃ៩វិច្ឆិការគឺជា ទិវាដ៏មានអត្ថន័យជ្រាលជ្រៅបំផុតក្នុងក្រអៅបេះដូងប្រជា
ពលរដ្ឋខ្មែរ នៃការបើកទំព័រប្រវត្តិសាស្រ្តនៃការប្រកាសឯករាជ្យពេញលេញរបស់កម្ពុជា ក្រោម
ព្រះរាជបូជនីយកិច្ច និងព្រះរាជបេសកកម្មដ៏ឧត្តុងឧត្តម របស់ព្រះករុណាព្រះបាទសម្ដេចព្រះ
នរោត្តសីហនុ ព្រះមហាវីរៈក្សត្រព្រះវរៈរាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ
ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានដណ្តើមឯករាជ្យពីបារាំងមកវិញ។
ខួបអនុស្សាវរីយ៍ទី៦៦ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា១៩ ៥៣ ៩វិច្ឆិកា ២០១៩ (ខ្លះ
បានប្រព្រឹត្តទៅយ៉ាងមហោឡារឹកជាទីបំផុតនៅក្នុងបរិវេណវិមានឯករាជ្យ ដែលជាតំណាងនៃ
ឯករាជ្យភាព បូរណភាព សន្តិភាពរបស់កម្ពុជាក្រោមព្រះរាជាធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់បំផុត
របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមកហាក្សត្រនៃព្រះរាជា
ណាចក្រកម្ពុជា ជាមួយនឹងការអញ្ជើញចូលរួមពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋ
មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ពញាចក្រីហេង សំរិនប្រធានរដ្ឋសភា សម្តេចវិបុល
សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមជាមួយនឹងសមាជិក សមាជិការ រដ្ឋសភា
ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ក្រសួងស្ថាបន័ ។ ក្រៅពីនេះបណ្តាអង្គទូតនានា
ប្រចាំព្រះរាជាណាចក្រកម្ពុជាក៏មានវត្តមាននៅក្នុងពិធីនេះដែរ។
នៅក្នុងព្រឹត្តិការណ៍ដ៏មហោឡារឹកនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសព្វព្រះរាជហឬទ័យថ្វាយកម្រងផ្កា និងប្រទានភ្លើងជ័យ ដើម្បីជានិមិត្តរូប នៃការចាប់ផ្តើមការប្រារព្ធពិធីអបអរសាទរខួបលើកទី៦៦ឆ្នាំ នៃថ្ងៃបុណ្យឯករាជ្យជាតិ៩វិច្ឆិកា១៩៥៣ ៩វិច្ឆិកា ២០១៩។
នៅក្នុងពិធីដ៏មហាវិសេសវិសាលនេះថ្នាក់ដឹកនាំមន្ត្រីរាជការប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីនេះសុទ្ធតែបញ្ជាក់ថា ថ្ងៃ ៩វិច្ឆិកាគឺជា ទិវាដ៏មានអត្ថន័យជ្រាលជ្រៅបំផុតក្នុងក្រ
អៅបេះដូងខ្មែរគ្រប់ៗរូបព្រោះជាការបើកទំព័រប្រវត្តិសាស្រ្តនៃការប្រកាសឯករាជ្យពេញលេញ
របស់កម្ពុជា ក្រោមព្រះរាជបូជនីយកិច្ច និងព្រះរាជបេសកកម្មដ៏ឧត្តុងឧត្តម របស់ព្រះករុណា
ព្រះបាទសម្តេចព្រះនរោត្តសីហនុ ព្រះមហាវីរៈក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានដណ្តើមឯករាជ្យពី
បារាំងមកវិញ។
លោក អ៊ុក ចំរើន អាជ្ញាធរវិសោធនកម្មជាតិ ដែលបានអញ្ជើញចូលរួមក្នុងពិធីនោះដែរបានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់មានការចង់ចាំជាប់ជានិច្ចក្នុងក្រ បេះដូងចំពោះព្រះមហាវីរក្សត្រដែលព្រះអង្គបាន បូជាព្រះកាយពល និងព្រះបញ្ញាណដ៏ឈ្លាសវៃបំផុត ដើម្បីបុព្វហេតុឯករាជ្យ បូរណភាពទឹកដី សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ និងការរីកចំរើននៃសង្គមជាតិ។
លោកស្រី ជា ស៊ីឡាណា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានឲ្យដឹងថា បុណ្យឯករាជ្យជានិមិត្តរូបនៃប្រជាពលរដ្ឋខ្មែរគ្រប់គ្នា ដែលងានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព សំបូរសប្បាយ និងការរីកចំរើនអភិវឌ្ឍដូចសព្វថ្ងៃនេះ ហើយតាំងនាមឲ្យកងទព័ទាំងអស់និងខិតខំការពារឯករាជ្យ បូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិឲ្យបានគង់វង្សស្របតាមព្រះរាជគំរូនិងស្នាព្រះហស្ថរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ បើទោះបីជាព្រះអង្គ បានសោយព្រះទិវង្គតក៏ដោយ។
អ៊ុំស្រី ទូច សុផា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានលើកឡើងថា បើទោះបីជាព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋបានយាងសោយព្រះទិវង្គត់ក៏ពិតមែន ប៉ុន្តែស្នាមព្រះហស្ថនៃភាវ ដណ្តើមបានឯករាជ្យជាតិជូនជាតិមាតុភូមិនេះគ្មានពលរដ្ឋណាម្នាក់អាចបំភ្លេចបានឡើយ ចំពោះ គុណូបក្ការៈខំប្តូរផ្តាច់យកអស់កម្លាំងកាយកម្លាំងចិត្តក្នុងការដណ្តើមឯករាជ្យពីអាណានិគមន៍និយមបារាំងមកវិញ ព្រមទាំងធ្វើឲ្យប្រទេសជាតិបានសុខក្សេមក្សាន្តរហូតមកដល់ សព្វថ្ងៃ។
គួរំលឹកថា ថ្ងៃ ៩វិច្ឆិកា១៩៥៣គឺជាទិវាប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាបានទទួលឯក
វាជ្យជោគជ័យ ពេញបរិបូរណ៍ ពីអណានិគមន៍ និយមបារាំង ក្រោមស្នាព្រះហស្ថដ៏ឈ្លាសវៃ
របស់សម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើង ដែលមានការសាមគ្គីភាពជាធ្លុងមួយរវាងរាជ
រដ្ឋាភិបាលកម្ពុជាព្រះសង្ឃ ប្រជានុរាស្ត្រ និងកងជីវពលនារី ក្លាហាន។ចាប់ពីថ្ងៃនោះមកព្រះរាជាណាចក្រកម្ពុជា មានឋានៈ ជារដ្ឋឯករាជ្យពេញបរិបូរណ៍ មិនស្ថិតក្រោមចំណុះប្រទេស
ណាមួយទៀតឡើយ៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន