Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងប្រជាពលរដ្ឋរាជធានីភ្នំពេញ ទទួលទានអំបុក ការពារ ជាតិ សាសនា ព្រះមហាក្សត្រ នៅរមណីយដ្ឋានវត្តភ្នំ

Published

on

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានីភំ្នពេញ ៖ ដោយមានការរៀបចំ និងសម្រួលពីអាជ្ញាធរ ប្រជាពលរដ្ឋរាជធានីភ្នំពេញ បានធ្វើការជួបជុំប្រមាណជិត៩០០ទីតាំង ដើម្បីទទួលទានអំបុក ការពារ ជាតិ សាសនា ព្រះមហាក្សត្រ នាថ្ងៃទី០៩ ខែវិច្ឆិកា ដែលចំនឹងថ្ងៃបុណ្យខួបអនុស្សាវរីយ៍លើកទី៦៤នៃទិវាបុណ្យឯករាជជាតិ ០៩វិច្ឆិកា។ សម្រាប់ការជួបជុំធំជាងគេ នៅក្នុងបរិវេណរមណីយដ្ឋានវត្តភ្នំ ដោយមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ស្ថិតក្នុងអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញ ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ដោយមានការប្រគុំតន្ត្រីរាំកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា កម្មវិធីហូបអំបុកសាមគ្គីនេះបានរៀបចំជិត៩០០ទីតាំង គ្រប់ខណ្ឌទូទំាងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមទទួលទានអំបុកប្រមាណជាង១០ ម៉ឺននាក់ ក្នុងនោះមានមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតាមមូល ដ្ឋាននានា ៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន