Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងពង្រឹងសេវាកម្មទេសចរណ៍ឱ្យកាន់តែប្រសើរឡើង

Published

on

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងដាក់បញ្ចូលសហគមន៍ រមណីយដ្ឋានទេសចរណ៍អូរឬស្សីកណ្តាល សម្រាប់ប្រកួតប្រជែងរមណីយដ្ឋានស្អាតឆ្នាំ២០២០ ហើយបានណែនាំឱ្យសហគមន៍ទេសចរណ៍នេះរៀបចំ សេវាកម្មឱ្យបានល្អ ចាប់ពីពេលនេះតទៅ ដើម្បីទាក់ទាញភ្ញៀវ មកលេងកំសាន្តឲ្យបានច្រើនក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យអុំទូកនេះ។ អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម៖
ក្នុងឱកាសចុះពិនិត្យសហគមន៍ទេសចរណ៍អូរឬស្សីកណ្តាលឃុំអូរឬស្សីកណ្តាលស្រុកសៀមបូកខេត្តស្ទឹងត្រែង ថ្ងៃទី០៨វិច្ឆិកា លោកអ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានស្នើឲ្យ មន្ត្រីសហគមន៍ បង្កើនការរួមសហការគ្នាពង្រឹងសេវាកម្មទេសចរណ៍ឲ្យមានប្រសិទ្ធភាព ពិសេសការធ្វើបដិសណ្ឋារកិច្ច មានភាពរាក់ទាក់ ដើម្បីបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរមកលេងតាមតំបន់រមណីយដ្ឋានក្នុងខេត្តយើង។
លោក បានណែនាំថា៖ រមណីយដ្ឋាន នេះត្រូវតែកែ លំអរ ឲ្យមានសោភណ្ឌភាព ប្រកបដោយអនាម័យនិងបរិស្ថានល្អ សេវាកម្មលក់ដូរមានតារាងតម្លៃត្រឹមត្រូវ ដើម្បីទាក់ទាញភ្ញៀវមកលេងបានសមស្របទីតាមស្តង់ដា។
(សម្លេង)អញ្ចឹងយើងត្រូវកំណត់ចេញជាប្លង់គោលរៀបចំផែនការមេអភិវឌ្ឍន៍រមណីយដ្ឋាននិងដែរកន្លែងណាត្រូវសាងសង់បង្គន់អនាម័យឱ្យមានស្តង់ដានៅក្នុងរមណីយដ្ឋាកន្លែងណាជាប៉ុន្មានកន្លែង កន្លែងណាជាចំណត .. កន្លែងជាកញ្ចុះលំហែរកាយអញ្ចឹងយើងត្រូវតែមាន។
លោក ស្រីសុខ លាង ប្រធានសហគមន៍អូរឬស្សីកណ្តាល បានបញ្ជាក់ថា៖សមាជិកសហគមន៍រួមគ្នារៀបចំទីតាំងរមណីយដ្ឋានបានជាប្រចាំ ព្រោះវាជាកាតព្វកិច្ចចាំបាច់ត្រូវមានភាពស្អាត មានភាពបៃតង និងធានាសុខសុវត្ថិភាពជូនភ្ញៀវទេសចរ។លោកស្រីបន្តថា៖ទទួលបានការណែនាំបន្ថែមនេះសហគមន៍និងប្រឹងប្រែងរៀបចំកែលំអរបន្ថែមទៀតដើម្បីចូលរួមកលកកម្ពស់វិស័យទេសចរណ៍នៅមូលដ្ឋានឱ្យបានកាន់តែប្រសើរឡើងនិងបានជួយប្រជាពលរដ្ឋក្នុងសហគមន៍លក់ដូរចំណីះអាហារ វត្ថុអនុស្សវរិយ៍បានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាព។
លោកស្រីទូច លក្ខិណា អាជីវករលក់ដូរចំណីរអាហារនៅតំបន់ទេសចរណ៍នេះបញ្ជាក់ថា៖ លោកស្រីគាំទ្រសកម្មភាពរៀបចំនេះព្រោះរមណីដ្ឋានស្អាត សេវាកម្មល្អ ពិតជាផ្ដើមចេញពីយើងទាំងអស់គ្នាដូចការណែនាំរបស់មន្ទីរទេសចរណ៍ ពិតជាបានជំរុញឲ្យមានភាពស្អាតបរិស្ថានល្អហើយភ្ញៀវទេសចរណ៍មកលេងបានច្រើន ។លោកស្រីអះអាងថា៖បងប្អូនអ្នកលក់ដូរ សព្វថ្ងៃក៏ប្រឹងប្រែងរៀបចំសេវាកម្មបំរើភ្ញៀវបានល្អ ដែរព្រោះពាក់ពន្ធ័នឹងភាពស្អាតនេះមិនមែនសំរាប់តែទាក់ទាញភ្ញៀវមួយមុខនោះទេគឺអាចបញ្ចៀសបាននូវការកើតជម្ងឺដំកាត់ផ្សេងៗនឹងធ្វើ ការរស់នៅមានផាសុខភាពល្អថែមទៀត។ សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងមានរមណីយដ្ឋានសំខាន់ៗចំនួន៣កន្លែង រួមមានរមណីយដ្ឋាន -អន្លង់ផ្សោតព្រះរំកិល – មក្សីមេគង្គ- អូរឬស្សីកណ្តាល-ហើយក្នុងរយៈពេល១០ខែឆ្នាំ២០១៩នេះមានភ្ញៀវមកកំសាន្តជាង២៦ម៉ឺននាក់៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន