Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

សម្តេចតេជោ បានដាក់ចេញយុទ្ធសាស្ត្រស្នូល៥ចំណុចឲ្យគ្រប់ក្រសួងស្ថាប័នផ្តោតយកចិត្តទុកដាក់ក្នុងការបង្កើនប្រសិទ្ធភាពអនុវត្តផែនការយុទ្ធសាស្ត្រគោលនយោបាយជាតិ

Published

on

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ៖

សម្នសម្ដេច​ អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន​ សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបានណែនាំដល់គ្រប់ក្រសួងស្ថាប័នផ្តោតយកចិត្តទុកដាក់យុទ្ធសាស្ត្រស្នូល៥ចំណុចក្នុងការបង្កើនប្រសិទ្ធភាពផែនការយុទ្ធសាស្ត្រគោលនយោបាយជាតិឲ្យកាន់តែមានប្រសិទ្ធភាព។         ការប្រកាសដាក់ចេញនូវយុទ្ធសាស្ត្រស្នូលទាំង៥នេះ របស់សម្តេចតេជោ ធ្វើឡើងក្នុងពិធីប្រកាសផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី៧ ខែវិច្ឆិកា។ សម្តេចតេជោ ជំរុញឲ្យគ្រប់ភាគីពាក់ពន្ធ័បន្តពង្រឹងសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដើម្បីលើកកម្ពស់វិធានការច្បាប់, ការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស, លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីបង្កើតនូវបរិយាកាសនយោបាយ និងសន្តិសុខអនុគ្រោះ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងរយៈពេលវែង។ការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ រឹងមាំ រយៈពេលវែងក្នុងរង្វង់ ៧% និងការកាត់បន្ថយភាពក្រីក្រឱ្យ បានកាន់តែទាបក្រោម១០%។ជាមួយគ្នានេះ សម្តេចតេជោ  ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចជនបទ សំដៅលើកកម្ពស់ស្ថានភាព សេដ្ឋកិច្ចនៅសហគមន៍ជនបទ តាមរយៈការសម្របសម្រួលរៀបចំផែនការ និងការអនុវត្តកម្មវិធី ជាមួយស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ដោយផ្តោតលើការបង្កើនផលិតភាព និង ពិពិធកម្មវិស័យកសិកម្ម, ការអភិវឌ្ឍកសិឧស្សាហកម្ម ការស្តារឡើងវិញ និងការកសាងបណ្តាញផ្លូវជនបទព្រមទាំងការបណ្តុះបណ្តាលបច្ចេកទេស, មុខវិជ្ជាជីវៈ និងសេវាសុខភាព នៅតំបន់ជនបទ ។

        សំឡេង« បន្តពង្រឹង សម្របសម្រួលពាណិជ្ជកម្ម និងធ្វើសមារណកម្ម សេដ្ឋកិច្ចកម្ពុជានៅក្នុងទីផ្សារអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ និងតំបន់ អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម និង កម្មវិធី អភិវឌ្ឍន៍នានា របស់ខ្លួន សម្រាប់វិស័យមួយចំនួន រួមមានហេដ្ឋារចនាសម័ន្ធទូរគនាគមន៍ ផ្លូវថ្នល់ ផ្លូវរត់ភ្លើង កំពង់ផែ និងព្រលានយន្តហោះ ការអភិវឌ្ឍន៍វិស័យឯកជន ជាពិសេសរៀបចំអនុវត្តន៍ផែនការ និងការ អភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស និងឲ្យសមស្របសម្រួល ការធ្វើពាណិជ្ជកម្ម និងវិស័យឧស្សាហ៍កម្ម បង្កើនល័ក្ខខណ្ឌនានា 

ដើម្បីធ្វើសម្មារណកម្ម សហគ្រាសធុនតូច ធុនមធ្យម ក្នុងវិស័យមិនរៀបរយ ទៅក្នុងសេដ្ឋកិច្ចរៀបរយទៅវិញ ។ បន្តពង្រឹងសម្ថតភាព ស្ថាប័នរាជរដ្ឋាភិបាល តាមរយៈការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញ វប្បធម៌ចលភាព និងករណីភាព រៀបចំអនុវត្តន៍យុទ្ធសាស្ត្រនិងអភិវឌ្ឍន៍សម្ថតភាពគ្រប់ស្ថាប័ន សាធារណៈ បានទូលំទូលាយ ដើម្បីធនានៅប្រសិទ្ធភាពនៃសេវាសារធារណៈ ឲ្យកាន់តែប្រសើរឡើង៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន