Connect with us
[better-ads type='banner' banner='357920' ]

អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា

រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីថា ការស្នើរបស់លោក Pompeo ដែលចង់ឱ្យសហរដ្ឋអាមេរិក ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC មិនមែនជាគំនិតល្អនោះទេ

Published

on

AKP ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩​ — រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah បានច្រានចោលការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo ដែលថា កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក (APEC) នៅក្នុងខែមករាខាងមុខនេះ នឹងត្រូវធ្វើឡើងនៅសហរដ្ឋអាមេរិក ដោយសារប្រទេសឈីលី បានដកខ្លួនចេញពីតួនាទីធ្វើជាម្ចាស់ផ្ទះ។

លោក Abdullah បានប្រាប់អ្នកសារព័ត៌មានដែលត្រូវបានដកស្រង់សម្តី ដោយសារព័ត៌មាន Star News ថា «សហរដ្ឋអាមេរិកកំពុងគិតធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC នៅកន្លែងណាមួយនៅក្នុងខែមករាខាងមុខនេះក្នុងសហរដ្ឋអាមេរិក ប៉ុន្តែខ្ញុំបានជូនដំណឹងទៅបណ្តាមន្រ្តីរបស់អាម៉េរិកនៅពេលពួកគេកំពុងស្ថិតនៅទីក្រុងបាងកកថា យើងមិនគិតថា វាជាគំនិតល្អនោះទេ»។

រដ្ឋមន្រ្តីការបរទេសរូបនេះមិនបានផ្តល់ព័ត៌មានលម្អិត អំពីមូលហេតុដែលលោកបានច្រានចោលសំណើនេះទេ។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីឈីលី លោក Sebastian Pinera បានលុបចោលកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ចំពេលដែលកំពុងមានការតវ៉ាជាបន្តបន្ទាប់នៅក្នុងប្រទេសអាម៉រិកខាងត្បូងមួយនេះ។

លោក  Abdullah បាននិយាយថា លោក Pompeo បានទូរស័ព្ទទៅលោកក្នុងអំឡុងពេលនៅទីក្រុងបាងកកដើម្បីស្នើសុំជំហររបស់ម៉ាឡេស៊ីក្នុងការដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។

ប្រទេសម៉ាឡេស៊ីគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC នៅឆ្នាំក្រោយ។

APEC គឺជាវេទិកាសេដ្ឋកិច្ចក្នុងតំបន់ដែលមានគោលបំណងពង្រឹងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ក្នុងចំណោមសមាជិកទាំង២១ប្រទេស ដែលរួមមានអូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ចិន ហុងកុង ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ម៉ិកស៊ិចកូ នូវែលហ្សេឡង់ ប៉ាពួញូហ្គីណេ ប៉េរូ ហ្វីលីពីន រុស្ស៊ី     សិង្ហបុរី តៃវ៉ាន់ ថៃ សហរដ្ឋអាមេរិក និង វៀតណាម៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន