Connect with us
[better-ads type='banner' banner='357920' ]

អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា

ក្រសួងសន្តិសុខសាធារណៈ៖ ជនរងគ្រោះដែលបានស្លាប់ចំនួន ៣៩នាក់ ​នៅក្នុងរថយន្តដឹកទំនិញនៅរដ្ឋ Essex គឺជាជនជាតិវៀតណាម

Published

on

AKP ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្រសួងសន្តិសុខសាធារណៈវៀតណាម និងប៉ូលិសអង់គ្លេសបានប្រកាសកាលពីថ្ងៃទី ៧ ខែវិច្ឆិកាថា ជនរងគ្រោះទាំង៣៩នាក់​ត្រូវបានរកឃើញស្លាប់នៅក្នុងរថយន្តកុងតឺន័រមួយនៅ រដ្ឋ​ Essex ភាគឦសាននៃទីក្រុងឡុងចក្រភពអង់គ្លេសកាលពីថ្ងៃទី ២៣ ខែតុលា គឺជាជនជាតិ​វៀត​ណាម។

ក្រសួងសន្តិសុខសាធារណៈបាននិយាយថា ជនរងគ្រោះទាំងនោះមកពីទីក្រុង ​ហាយ​ផុង, ហៃដុង, ង៉ែអាន, ហៃទៀង, ក្វាងប៊ិញ និង ធូធៀន-ហឺ។

ក្រសួងបានសម្តែងសមានទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រួសារជនរងគ្រោះ​ ហើយ​បានបញ្ជាក់ថា ទីភ្នាក់ងារមានសមត្ថកិច្ចរបស់វៀតណាមកំពុងធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយ​អាជ្ញា​ធរអង់គ្លេស ដើម្បីអនុវត្តន៍វិធានការការពារពលរដ្ឋ និងស៊ើបអង្កេតករណីនេះ។

កាលពីល្ងាចថ្ងៃទី១ ខែវិច្ឆិកា ស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេសបានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការសោកសៅយ៉ាងខ្លាំងចំពោះការរកឃើញដំបូងរបស់ប៉ូលិសនៅរដ្ឋ Essex ថា ជនរងគ្រោះដែលបានបាត់បង់ជីវិតនៅក្នុងរថយន្ដដឹកទំនិញ​ដែល​មាន​ទូទឹកកកកាលពីថ្ងៃទី២៣ ខែតុលាកន្លងទៅ នៅរដ្ឋ Essex ចក្រភពអង់គ្លេសនោះ អាច​ជាជនជាតិវៀតណាម។

បន្ទាប់មក ស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេស ក៏បានចេញសេចក្តីថ្លែង​ការណ៍​​មួយទៀត​​ផងដែរ ដោយសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះព័ត៌មាននេះ នឹងបង្ហាញនូវការអាណិត​អាសូរដល់​ក្រុមគ្រួសារ​នៃជនរងគ្រោះ។

ស្ថានទូតសន្យាថា នឹងសម្របសម្រួលជាមួយគណៈប្រតិភូរដ្ឋាភិបាល ដែលកំពុងធ្វើការ​នៅចក្រភពអង់គ្លេស និងទីភ្នាក់ងារពាក់ព័ន្ធទាំងប្រទេសវៀតណាម និងចក្រភពអង់គ្លេស ដើម្បី​​ជួយក្រុមគ្រួសារយកសពជនរងគ្រោះទៅមាតុប្រទេសវិញជាដំបូងបំផុត។

ក្រុមគ្រួសារដែលត្រូវការជំនួយ អាចទាក់ទងមកខ្សែទូរស័ព្ទការពារពលរដ្ឋតាមលេខ៖ +84 981 84 84 84 ឬទូរសព្ទ័លេខ  +44 7713 181 501 ៕

(ប្រភព VNA: បកប្រែដោយលោក មាស សំអុល)

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន