សម្តេចចៅហ្វាវាំង និងសម្តេចពិជ័យសេនា អញ្ជើញត្រួតពិនិត្យការរៀបចំបំភ្លឺភ្លើងប្រទីប ត្រៀមសម្រាប់ព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ —

សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញត្រួតពិនិត្យការរៀបចំបំភ្លឺភ្លើងប្រទីបផ្សេងៗ ដើម្បីចូលរួមបណ្តែតអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ នាល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅភ្នំពេញ។

រូបថត៖ ផែន រតនៈ និង សោម ឬទ្ធី