Connect with us
[better-ads type='banner' banner='357920' ]

អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា

កងល្បាតព្រំដែន៖ មនុស្សពាក់ឯកសណ្ឋានយោធាម៉ិកស៊ិក បានជួយ​ជនអន្តោប្រវេសន៍​ខុសច្បាប់ឆ្លងដែនចូលអាម៉េរិក

Published

on

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ — តាមអ្នកគ្រប់គ្រងប្រតិបត្តិការពិសេសគយ និងការពារព្រំដែន(CBP)អាម៉េរិក ​ប្រចាំ​នៅ​ El Paso លោក Ramiro Cordero បានឱ្យដឹងថា បុគ្គលដែលស្លៀកពាក់ដូចយោធា​ម៉ិកស៊ិក ​បាន​ព្យាយាមជួយជនអន្តោប្រវេសន៍ឱ្យឆ្លងដែនចូលសហរដ្ឋអាមេរិកដោយ​ខុស​ច្បាប់។

លោក Cordero បាននិយាយអំពីឧប្បត្តិហេតុមួយដែលបានកើតឡើងនៅពេលយប់​នៅថ្ងៃទី២៨ ខែកញ្ញា កន្លងទៅនេះថា ភ្នាក់ងារល្បាតព្រំដែនដែលធ្វើការនៅជិត Socorro/San Elizario [រដ្ឋតិចសាស់] បាន​សង្កេតឃើញមុខសញ្ញានៅតាមព្រំដែនម៉ិចស៊ិកូ ដែលអ្នកខ្លះបាន​ពាក់អ្វីដែលមើលទៅហាក់​ដូចជាឯកសណ្ឋានយោធា និងជាម៉ូតយោធារបស់ Humvee ជាមួយនឹងកាំជណ្ដើរមួយ។ មន្ត្រីរូបនោះបានបន្ថែមទៀតថា ​« មានការប៉ុនប៉ងចូលដោយប្រើកាំជណ្ដើរ ​ប៉ុន្តែមិនមាន​ការ​ចាប់ខ្លួននៅក្នុងតំបន់នោះទេ »។

ភ្នាក់ងារបាននិយាយថា ក្រុមនេះបានឆ្លងចូលទឹកដីសហរដ្ឋអាមេរិក ប៉ុន្តែបន្ទាប់មក​បានវិលត្រឡប់ទៅប្រទេសម៉ិកស៊ិកវិញ នៅពេលដែលកងល្បាតព្រំដែនបានឆ្លើយតបទៅនឹង​កន្លែងកើតហេតុ។ មន្រ្តីម៉ិចស៊ីកូមិនអាចទាក់ទងសុំការបកស្រាយជុំវិញបញ្ហានេះបានភ្លាមៗទេ។

កាលពីថ្ងៃទី២៩ ខែតុលា លោក Mark Morgan ស្នងការស្តីទីនៃ CBP បាននិយាយថា ​ការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកចំពោះជនអន្តោប្រវេសន៍គ្មានឯកសារ នៅឯព្រំដែន​ម៉ិកស៊ិកបានកើនឡើងដល់ជាង ៩៧០.០០០នាក់ នៅក្នុងឆ្នាំសារពើពន្ធ ២០១៩ ដែលបង្ហាញ​ពីការកើនឡើង ៨៨ ភាគរយពីឆ្នាំមុន។

សហរដ្ឋអាមេរិក និងម៉ិកស៊ិកបានឈានដល់កិច្ចព្រមព្រៀងមួយកាលពីខែមិថុនា ស្តីពី​ការទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ឆ្លងកាត់ព្រំដែនអាម៉េរិក-ម៉ិកស៊ិក។

នៅក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកបានប្តេជ្ញាបដិសេធការដាក់ពន្ធ​លើទំនិញ​ម៉ិកស៊ិក  ខណៈដែលប្រទេសអាម៉េរិកឡាទីនបានប្តេជ្ញាដាក់ពង្រាយឆ្មាំជាតិ​របស់ខ្លួននៅទូទាំង​ប្រទេស និងជាពិសេសនៅព្រំដែនភាគខាងត្បូងរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងការហូរចូល​នៃ​ជនអន្តោប្រវេសន៍ដែលគ្មានឯកសារគ្រប់គ្រាន់នោះ៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន