Connect with us
[better-ads type='banner' banner='357920' ]

អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា

កិច្ចប្រជុំប្រធានទីភ្នាក់ងារព័ត៌មានអាស៊ី-ប៉ាស៊ីហ្វិក នឹងចាប់ផ្តើមនៅទីក្រុងសេអ៊ូល

Published

on

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ — បណ្តាមេដឹកនាំទីភ្នាក់ងារព័ត៌មានសំខាន់ៗក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានប្រមូលផ្តុំគ្នា​នៅទីក្រុង សេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរទេសភាពប្រព័ន្ធ​ផ្សព្វ​ផ្សាយ និងផែនការសម្រាប់ការផ្លាស់ប្តូរ និងភាពជាដៃគូ។

ការរៀបចំលើកទី១៧ នៃទីភ្នាក់ងារព័ត៌មានអាស៊ីប៉ា-ស៊ីហ្វិក (OANA) ដែលជាការ​ប្រមូល​​ផ្ដុំ​មួយ​នៃ​​សមាជិកទីភ្នាក់ងារព័ត៌មានចំនួន៤៣ នៅក្នុងប្រទេសចំនួន៣៥ នៅអាស៊ី-ប៉ាស៊ីហ្វិក រួមមានទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ីនហួ​ ទីភ្នាក់ងារសារព័ត៌មានក្យូដូ របស់ជប៉ុន និងទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានបើកនៅ សណ្ឋាគារឡុត (Lotte Hotel) នៅកណ្តាលទីក្រុងសេអ៊ូល។

OANA ដែលត្រូវបានគេបង្កើតឡើងក្នុងឆ្នាំ ១៩៦១ តាមគំនិតផ្តួចផ្តើមរបស់អង្គការ​យូណេស្កូ ​ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានក្នុងតំបន់ បានរៀបចំមហាសន្និបាតរបស់ខ្លួន​រៀងរាល់ ៣ឆ្នាំម្តង។

នៅឆ្នាំនេះ បណ្តាអ្នកចូលរួមនឹងត្រូវចូលរួមនៅក្នុងវគ្គសិក្សាចំនួន៣ ក្រោមប្រធានបទ «បញ្ហាប្រឈមថ្មីសម្រាប់សារព័ត៌មាន៖ ការច្នៃប្រឌិត បច្ចេកវិទ្យា និងបញ្ហានៃការជឿទុកចិត្ត» ដើម្បីពិភាក្សាគ្នាអំពីរបៀបដែលការអភិវឌ្ឍបច្ចេកវិទ្យា និងបញ្ហានានា មានដូចជាព័ត៌មានក្លែង​ក្លាយ និងព័ត៌មានមិនត្រឹមត្រូវដែលអាចជះឥទ្ធិពលដល់វិស័យសារព័ត៌មាន។

នាយកប្រតិបត្តិសារព័ត៌មានយ៉ុនហាប់លោក Cho Sung-boo បាននិយាយនៅក្នុង​សុន្ទរកថាបើកថា «បណ្តាទីភ្នាក់ងារព័ត៌មាននៅជុំវិញពិភពលោក​ប្រឈមមុខនឹងឧបសគ្គ​ដែល​មិនធ្លាប់មាន​ ដែលពួកគេត្រូវប្រែក្លាយទៅជាឱកាសថ្មី។ ភាពវៃឆ្លាតសិប្បនិម្មិតការពិតជាក់​ស្តែង នឹងការសិក្សាពីម៉ាស៊ីន ត្រូវបានចូលទៅដល់បន្ទប់ព័ត៌មានរបស់យើង​ ដោយសារបច្ចេក​វិទ្យាមានការរីកចម្រើនទៅមុខ » ។

លោក Cho បាននិយាយថា « យើងត្រូវបង្កើតមាតិកាថ្មីជាប្រចាំ តាមទម្រង់ថ្មី។ សំណួរ ​គឺមិនមែនគ្រាន់តែជាព័ត៌មាន ដែលយើងចែកចាយប៉ុណ្ណោះទេ ប៉ុន្តែថាតើយើងចែកចាយវា​យ៉ាង​ដូចម្តេច?។ ជាការលំបាកត្រង់ថា តើការងារទាំងអស់ត្រូវធ្វើក្នុងពេលដំណាលគ្នា នឹង​មាន​មួយល្បឿនឬយ៉ាងណា? » ។

យ៉ុនហាប ត្រូវបានគេជ្រើសរើសជាផ្លូវការជាប្រធានថ្មីរបស់ OANA នៅសន្និបាត ហើយ​នឹង​​ដឹកនាំ​អង្គការនេះសម្រាប់រយៈពេល ៣ឆ្នាំខាងមុខទៀតផងដែរ​ ដោយបម្រើការជា​ជាលេខាធិការដ្ឋានរបស់ខ្លួន ដើម្បីរៀបចំរបៀបវារៈនៃការប្រជុំផ្សេងៗរបស់ OANA ដោយ​ប្រ​គល់សេចក្តីជូននូវដំណឹងដល់បណ្តាក្រុមហ៊ុនជាសមាជិក និងប្រតិបត្តិការគេហទំព័រ OANA។

វាជាលើកទី១ហើយ សម្រាប់ យ៉ុនហាប់ ធ្វើជាប្រធានមហាសន្និបាតនេះ ​ចាប់តាំងពី​បានចូលរួមជាមួយអង្គការក្នុងតំបន់ជាង ៣០ ឆ្នាំកន្លងមកហើយនេះ ដែលជាសកម្មភាពមួយ​ដែលឆ្លុះបញ្ចាំងពីស្ថានភាពនៃខ្សែសង្វាក់ព័ត៌មានរបស់កូរ៉េខាងត្បូងនៅក្នុងសហគមន៍ប្រព័ន្ធផ្សព្វផ្សាយពិភពលោក៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន