ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាលើកទឹកចិត្តសាខាកាកបាទក្រហមខេត្តស្ទឹងត្រែង កៀគររកប្រភពចំណូលបំរើឱ្យការងាមនុស្សធ៌ម

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ានគឹមហឿន ខេត្តស្ទឹងត្រែង ៖

អគ្គលេខាធិការ កាកបាទក្រហមកម្ពុជាបានលើកទឹកចិត្តដល់គណៈកម្មាធិការនិងសមាជិកសាខាកាកបាទក្រហមកម្ពុជាស្ទឹងត្រែងប្រឹងប្រែងគៀងគររកថវិការបំរើឱ្យការងារមនុស្សធ៌មឆ្លើយតាមទៅនិងសកម្មភាពបំរើប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះនៅក្នុងខេត្ត។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ សាខាកាកបាទក្រហមកម្ពុជា អាណត្តិទី៤និងទិសដៅ អាណត្តិទី៥នៅសាលាខេត្តស្ទឹងត្រែង ថ្ងៃទី ០៦ វិច្ឆិកា ឆ្នាំ ២០១៩ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជាមានប្រសាសន៍ថា៖ ខេត្តស្ទឹងត្រែងជាខេត្តមួយងាយរងគ្រោះពីទឺកជំនន់ជារៀងរាល់ឆ្នាំ ហើយការងារសាខាកាកបាទក្រហមបានប្រឹងប្រែងបំរើប្រជាពលរដ្ឋដោយមិនរើសអើងស្របទៅតាមគោលការណ៍គ្រឹះទាំង៧របស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនជាប្រធាន។លោកជំទាវបញ្ជាក់ថា៖ កត្តាខាងលើកនេះ គឺជាមូលដ្ឋានចាំបាច់ ហើយនៅអាណត្តិទី៥នេះគណៈកម្មាធិការសាខារួមជាមួយអាជ្ញាធរពាក់ព័ន្ធនិងសប្បុរសជនបន្តបង្កើនការរួមគ្នាកៀគររកថវិកាឱ្យបានកាន់តែច្រើនដើម្បីបំរើការងារមនុស្សធ៌មបានទាន់ពេលវេលា។
(សំឡេង)អញ្ចឹងថវិកាសាខាកាកបាទក្រហមកម្ពុជារៀងរាល់ឆ្នាំ គឺនិងមានកំណើននិងមានស្ថេភាពអញ្ចឹងការឆ្លើយតមការជួយសង្គ្រោះធ្វើនៅក្នុងកាកបាទនេះគឺដើម្បីឱ្យគាត់បាន មានលទ្ធភាពបំពេញគុណតម្លៃជាជំនួយការឱ្យអាជ្ញាធរសាធារណៈមួយនេះឱ្យបានកាន់តែច្រើនឡើងៗ ។
ឯកឧត្តមឈាងឡាក់ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងអាណត្តិទី៥មានប្រសាសន៍ថា៖កាលពីអាណត្តិទី៤កន្លងមកនេះសាខាកាកបាទក្រហមទទួលបានប្រាក់ចំណូលជាង៦៩៣លានរៀលនិងប្រាក់ដូល្លាជាង៧៦ម៉ឺនដូល្លារសម្រាប់ប្រើប្រាស់បំរើដល់ការងារមនុស្សធ៌មបានឆ្លើយតមទៅតាមសកម្មភាពចាំបាច់នៅក្នុងខេត្តទាំងមួលក្នុងការជូយប្រជាពលរដ្ឋងាយរងគ្រោះនិងរងគ្រោះ។
ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងដែលបានជាប់ឆ្នោតនៅអាណិត្តទី៥ មានប្រសាសន៍ថា៖ឯកឧត្តមនឹងប្រឹងប្រែងកៀគររកប្រាក់ចំណូលឱ្យបានកាន់តែច្រើននៅក្នុងអាណត្តិថ្មីនេះដើម្បីឈានឆ្ពោះទៅបំរើគ្រប់សកម្មភាពនៃគ្រោះមហន្តរាយ ទាំងគ្រោះអគ្គីភ័យ-ខ្យល់ព្យុះ-គ្រោះទឹកជំនន់និងឧបទ្ទវហេតុផ្សេងៗផងដែរ។
សូមបញ្ជាក់ថា៖នៅក្នុងអាណត្តិទី៥នេះសាខាកាកបាទក្រហមខេត្តស្ទឹងត្រែងមានគណៈកម្មធិការសាខាកាកបាទក្រហម ប្រធាន១រូប- អនុប្រធាននិងសមាជិកសរុប១៣រូប និងប្រធានកិត្តិយសសាខាកាកបាទក្រហមមួយរូបនិងអនុប្រធានសរុប ចំនួន៤៦រូបផ្សេងទៀតដើម្បីទ្រទ្រង់សាខាកាកបាទក្រហមខេត្តស្ទឹងត្រែងឱ្យដំណើរការទៅល្អ។