សម្តេចតេជោ ថ្លែងថា ចំណុចរួមដែលបណ្តាប្រទេសអាស៊ាន អាចធ្វើបានមុនគេគឺ បង្កើតក្រុមកីឡាបាល់ទាត់អាស៊ាន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​ ផន​ វាសនា​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ចំណុចរួមដែលបណ្តាប្រទេសអាស៊ាន អាចធ្វើបានមុនគេគឺ បង្កើតក្រុមកីឡាបាល់ទាត់អាស៊ាន ខណៈដែលនៅឆ្នាំ២០២៤ ខាងមុខ អាស៊ាននឹងធ្វើជាម្ចាស់ផ្ទះនៃ ការប្រកួតបាល់ទាត់ពិភពលោក។សម្តេចតេជោ បានថ្លែងបែបនេះក្នុងពិធីបើកសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន – ចិន លើកទី ១២ក្រោមប្រធានបទ«តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់ នៅខេត្តសៀមរាប នៅថ្ងៃទី៦ ខែវិច្ឆិកា នេះ។សម្តេចតេជោ បន្តថា ប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ាន នឹងក្លាយជាកន្លែងតែមួយសំរាប់ការប្រកួតបាល់ទាត់ពិភពលោក ដូច្នេះអាស៊ាននឹងអាចបង្កើតជាក្រុមបាល់ទាត់មួយ ទៅប្រកួតជាមួយ ប្រទេសដទៃ ដោយនៅក្នុងក្រុមបាល់ទាត់នោះ មានសមាជិកមកពីបណ្តាប្រទេសអាស៊ានទាំងអស់ចូលរួម។