បណ្តាប្រជាជាតិអាស៊ី-ប៉ាស៊ីហ្វិកធ្វើកូដកម្មលើ កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — កាលពីថ្ងៃចន្ទ ប្រទេសជាសមាជិកអាស៊ាន កូរ៉េខាងត្បូង និងប្រទេសចំនួន ៥ផ្សេង​ទៀត បានឈាន​ដល់​កិច្ចព្រមព្រៀង ស្តីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ី-ប៉ាស៊ីហ្វិកដ៏ធំ​មួយ​ដែល​ត្រូវបាន​គេ​ស្គាល់ថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់( RCEP ) ដោយ​បញ្ចប់​នូវកិច្ចចរចារយៈពេលវែងនេះ។

កិច្ចព្រមព្រៀងនេះ ពាក់ព័ន្ធនឹងប្លុកអាស៊ាន ដែលមានសមាជិក១០ប្រទេស និងដៃគូ​សន្ទនារបស់ខ្លួន គឺកូរ៉េខាងត្បូង ចិន ជប៉ុន អូស្ត្រាលី និង នូវែលសេឡង់។ ប៉ុន្តែប្រទេស​ដែលចូលរួមមួយទៀត គឺប្រទេសឥណ្ឌាមិនបានចូលរួមក្នុងកិច្ចព្រមព្រៀងនេះទេ។

កិច្ចព្រមព្រៀងនេះ បានកើតឡើងនៅក្នុងកិច្ចប្រជុំកំពូល RCEP ដែលបានប្រព្រឹត្តិទៅ​នៅទីក្រុងបាងកក ជាផ្នែកមួយនៃកិច្ចប្រជុំប្រចាំឆ្នាំ ដែលរៀបចំដោយអាស៊ាន។ នាយក​រដ្ឋមន្រ្តី​ឥណ្ឌា លោក ណារិន-ដ្រាម៉ូឌី បានចូលរួមក្នុងសម័យប្រជុំនេះ ប៉ុន្តែបានបដិសេធមិន​យល់​ព្រមលើកិច្ចព្រមព្រៀងនេះទេ។

ប្រទេសឥណ្ឌាបានលើកឡើងពីគម្លាតគួរឱ្យកត់សម្គាល់ លើពន្ធគយ និងបញ្ហាផ្សេង​ៗ​ទៀត​នៅក្នុង RCEP ដែលដឹកនាំដោយប្រទេសចិន។

សេចក្តីថ្លែងការណ៍រួមរបស់ពួកគេបានសរសេរថា « ការប្រឆាំងនឹងផ្ទៃខាងក្រោយនៃ​បរិយា​កាសពិភពលោក​ដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយការបញ្ចប់កិច្ចចរចា RCEP នឹងបង្ហាញនូវការប្តេជ្ញាចិត្តរួមរបស់យើង ចំពោះបរិយាកាសពាណិជ្ជកម្ម និងការ​វិនិយោគ​បើកចំហនៅទូទាំងតំបន់» ។

សេចក្តីថ្លែងការណ៍រួមនេះបានបន្តថា « យើងកំពុងចរចាលើកិច្ចព្រមព្រៀងមួយ ដែល​មាន​គោលបំណងដើម្បីពង្រីកបន្ថែមទៀត នឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវខ្សែសង្វាក់តម្លៃក្នុង​តំបន់​សម្រាប់ផលប្រយោជន៍នៃអាជីវកម្មរបស់យើង រួមទាំងសហគ្រាសធុនតូច និងមធ្យម ក៏ដូច​ជាកម្មករ អ្នកផលិត និងអ្នកប្រើប្រាស់របស់យើង » ។

យោងតាមឯកសារបានឱ្យដឹងថា RCEP នឹងជំរុញយ៉ាងខ្លាំងនូវទស្សនវិស័យកំណើន​នាពេលអនាគតក្នុងតំបន់ នឹងរួម​ចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោក ស្របពេល​ដែល​ធ្វើជាសសរទ្រូងដល់ប្រព័ន្ធ​ពាណិជ្ជកម្មពហុភាគីដ៏រឹងមាំ នឹងជំរុញការអភិវឌ្ឍនៅក្នុង​សេដ្ឋកិច្ច​នៅទូទាំងតំបន់នេះ។

កិច្ចពិភាក្សា RCEP បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៣។ ខណៈដែលប្រទេស RCEP ទាំង១៥ បានបញ្ចប់កិច្ចចរចាផ្អែកលើអត្ថបទទាំង ២០ជំពូក និងបញ្ហាចូលទីផ្សាររបស់ពួកគេ ដោយប្រទេសឥណ្ឌាមានបញ្ហាលេចធ្លោគួរឱ្យកត់សម្គាល់ ដែលនៅតែមិនទាន់ដោះស្រាយ៕

(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)