កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២ជាមួយសាធា រណរដ្ឋប្រជាមានិចិន ជប៉ុន កូរ៉េ បាន​ប្រារព្វពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី៤វិច្ឆិកា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

កិច្ចប្រជុំកំពូលអាស៊ានបូកបី ជាមួយសាធា រណរដ្ឋប្រជាមានិចិន ជប៉ុន សាធារណរដ្ឋកូរ៉េ បានប្រារព្វពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី៤វិច្ឆិកា នៅមជ្ឈមណ្ឌលពិពណ៌ និងសន្និបាតអ៊ីមផែក ព្រះរាជាណាចក្រថៃ។ ប្រមុខរដ្ឋប្រមុខរដ្ឋាភិបា លនៃប្រទេសអាស៊ាននិងប្រមុខរដ្ឋ ប្រមុខរដ្ឋា ភិបាល នៃប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ បានធ្វើការពិនិត្យពិភាក្សាទៅលើរបៀបវារ: ដែលបានគ្រោងទុក នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន បានស្តាប់នូវរបាយការណ៍លើកឡើង ពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសបូកបី ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាព បញ្ហាប្រឈមនានា និងការដាក់ចេញ នូវផែនការយុទ្ធសាស្រ្តសម្រាប់បណ្តាឆ្នាំខាងមុខ នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តយូរអង្វែង រវាងប្រទេសអាស៊ាន ជាមួយនិងប្រទេសបូកបី។ មេដឹកនាំអាស៊ាន និងប្រទេសបូកបី បានធ្វើការ ពិភាក្សាយ៉ាងយកចិត្តទុកដាក់ ទៅលើបញ្ហានានា ដែលទាក់ទិនទៅនិងវិស័យសុខាភិបាល បញ្ហាជំងឺឆ្លងបម្រែបម្រួលអាកាសធាតុ រួមទាំងបញ្ហាពាក់ព័ន្ធនានា ដែលមេដឹកនាំទាំងអស់ មានការយកចិត្ត ទុកដាក់ដូចគ្នា។

     ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដែរនោះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននា យករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើបទ អន្តរាគមន៍ទៅកាន់ប្រទេសបូកបីថា កម្ពុជាឥឡូវនេះគឺជាវេលាដ៏ចំបាច់សម្រាប់ការបញ្ចប់ កិច្ចចរចាលើ កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូគ្រប់ជ្រុងជ្រោយ នៃសេដ្ឋកិច្ចតំបន់ ដើម្បីបន្តជំរុញគាំទ្រការធ្វើ ពាណិជ្ជកម្មសេរីដ៏មានសារសំខាន់នៅក្នុងតំបន់អាស៊ាន ដែលជាមូលដ្ឋានគ្រឹះសម្រាប់វិបុលភាព សេដ្ឋកិច្ចពិភពលោក។ សម្តេចតេជោ ក៏បានស្នើដល់មេដឹកនាំអាស៊ាននិងប្រទេសបូកបី បង្កើនការយកចិត្តទុកដាក់ លើការពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ពិសេសតាមរយះការចែករំលែកបទពិសោធន៍ ជំនាញ ចំណេះដឹង និងសកម្មភាពជួយអភិវឌ្ឍធនធានមនុស្ស ដល់ប្រទេសសមាជិកអាស៊ានដែលកំពុងត្រូវការនូវការពង្រឹងសមត្ថភាពលើវិស័យនេះ។ នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំទាំងអស់បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះវឌ្ឍនភាពដែលប្រទេសអាស៊ាន និងប្រទេសបូកបី សំរេចបានក្នុងរយ:ជាង២០ឆ្នាំកន្លងទៅ ពិសេសការកើនឡើង នៃទំហំពាណិជ្ជកម្មរវាងប្រទេសអាស៊ាន ជាមួយនិងប្រទេសបូកបី ក្នុងនោះ កាលពីឆ្នាំ២០១៧កន្លងទៅ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងប្រទេសបូកបី បានកើនឡើងដល់ ៨០៧, ប៊ីលានដុល្លាអាមេរិក ស្មើនិង៣១,ភាគរយ នៃទំហំពាណិជ្ជកម្មសរុបរបស់អាស៊ាន។ ក្នុងឆ្នាំដដែលនោះដែរ ទុនវិនិយោគផ្ទាល់ពីបរទេស ហូរចូលប្រទេសបូកបីនិងចូលអាស៊ាន ឡើងដល់ ២៩, ប៊ីលានដុល្លា ស្មើនិង២១, ភាគរយ ទុនវិនិយោគផ្ទាល់ពីបរទេស របស់អាស៊ាន។ ជាមួយគ្នានេះ មេដឹកនាំអាស៊ាន និងមេដឹកនាំនៃប្រទេសបូកបីបានគូសបញ្ជាក់ម្តងទៀត នូវការប្តេជ្ញាចិត្តរបស់មេដឹកនាំទាំងអស់ ចំពោះការអនុវត្តយ៉ាងពេញលេញ នៃសេចក្តីសម្រេចពាក់ព័ន្ធនានា របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងកត់សំគាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីនាំមកនូវការរំសាយអាវុធនុយក្លេអ៊ែរ ពេញលេញនៅឧបទ្វីបកូរ៉េ និងបញ្ជាក់ពីសារ:សំខាន់នៃវេទិកាដែលដឹកនាំដោយអាស៊ាន ក្នុងនោះរួមមាន វេទិកាតំបន់អាស៊ានដើម្បីលើកកម្ពស់បរិយាកាសអំណោយផលដល់កិច្ចពិភាក្សាប្រកបដោយសន្តិភាព ក្នុងចំណោមភាគីពាក់ព័ន្ធ។ នៅក្នុងកិច្ចប្រជុំ កំពូលនោះដែរ មេដឹកនាំអាស៊ាន និងប្រទេសបូកបី បានឈានទៅចេញសេចក្តីប្រកាសរបស់ប្រធាន កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២ អនុម័តសេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានបូកបី ស្តីពី ការតភ្ជាប់គំនិតផ្តួចផ្តើមការតភ្ជាប់។ ជាមួយគ្នានេះ មេដឹកនាំទាំងអស់ ក៏បានធ្វើការកត់សំគាល់របាយការណ៍វឌ្ឍនភាព ស្តីពីការអនុវត្តផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (២០១៨២០២២) កត់សំគាល់អនុស្សរណះលេខ ១៦ នៃបណ្តាក្រុមអ្នកវិភាគអាស៊ីបូព៌ា និងកត់សំគាល់ របាយការណ៍នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ និងឯកសារគោលនយោបាយរបស់ការិយាល័យអាស៊ានបូកបី ស្តីពីការស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច៕