អាស៊ាន-អង្គការសហប្រជាជាតិ កិច្ចប្រជុំកំពូលអាស៊ានអង្គការ-សហប្រជាជាតិលើកទី១០

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

កិច្ចប្រជុំកំពូលអាស៊ានអង្គការ- សហប្រជា ជាតិលើកទី១០ បានប្រារព្វពិធីបើកកាលពីរសៀ លថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិពណ៌ និងសន្និបាតអ៊ីមផែន ព្រះរាណាចក្រថៃ។ ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន-អង្គការ សហប្រជាជាតិ បានសំដែងនូវការស្វាគមន៍ចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុង​ការអនុវត្តផែនការសកម្មភាពអាស៊ាន-អង្គការសហប្រជាជាតិ ២០១៦-២០២០ ក្នុងស្មារតីដើម្បី​ពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។ មេ​ដឹកនាំអាស៊ាន-អង្គការ សហប្រជាជាតិ បានចាត់ទុកថា អាស៊ាន និងអង្គ ការសហប្រជាជាតិ ត្រូវតែ​បន្តនិងជំរុញកិច្ចសហ ប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត រួមទាំងពង្រឹងទំនាក់ទំនងរវាងលេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ដើម្បីពិនិត្យមើលនូវការអនុវត្តសកម្ម​ភាពបំពេញបន្ថែមទៅវិញទៅមក ដែលអាចគាំទ្រដល់ការអនុវត្តផែនការកសាងសហគមន៍អាស៊ាន ២០២៥ និងរបៀបវារ:ឆ្នាំ២០៣០ របស់អង្គការសហប្រជា ជាតិ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរ ភាព។ អាស៊ាននិងអង្គការសហប្រជាជាតិ គួរខិតខំជំរុញអនុវត្តឲ្យបានពេញលេញ និង ប្រកបដោយ ប្រសិទ្ធភាព នូវផែនការសកម្មភាពស្តីពីបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុ ២០១៧- ២០២០។ ដូចគ្នានិងសុន្ទរកថារបស់មេដឹកនាំអាស៊ាន អង្កការសហប្រជាជាតិ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា កម្ពុជានិងប្រទេសអាស៊ានទាំងអស់ នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធ ភាព ជាមួយអង្គការ សហប្រជាជាតិ និងទីភ្នាក់ងារនានារបស់អង្កការសហប្រជាជាតិ ដើម្បីជំរុញអនុ​វត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ឲ្យ បានពេញលេញ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ នៅក្នុងសុន្ទរកថាគន្លឹះទៅកាន់បណ្តាមេ ដឹកនាំអាស៊ាន អង្កការសហប្រជាជាតិ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ដែរថា ចំពោះបញ្ហាអំពើហឹង្សាជ្រុលនិយម និងអំពើភេរវ កម្ម កម្ពុជាស្នើអាស៊ាន និងអង្កការសហប្រជា ជាតិ បន្តខិតខំប្រឹងប្រែងរួមគ្នាថែមទៀត ក្នុងការទប់ស្កាត់សកម្មភាពភេរវកម្មអន្តរជាតិ តាមរយ:ផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានជំនាញចាំបាច់ ដែលមន្រ្តីអង្កការសហប្រជាជាតិអាចធ្វើបានជាមួយអាស៊ាន។ បន្ទាប់ពីបានពិភាក្សាយ៉ាងផុសផុលរួចមក មេដឹកនាំអាស៊ាន អង្កការសហ ប្រជាជាតិ បានឈានទៅចេញផ្សាយនូវសេចក្តីប្រកាសរបស់ប្រធាន កិច្ចប្រជុំកំពូលអាស៊ាន អង្គ ការសហប្រជាជាតិ លើកទី១០ និងបានធ្វើការកត់សំគាល់ផែនទីចង្អុល សម្រាប់ការបំពេញ បន្ថែម២០២០-២០២៥៕