ប៉ូលីសវៀតណាមបើកការស៊ើបអង្កេតជនអន្តោប្រវេសន៍ខុសច្បាប់បន្ទាប់ពីការស្លាប់ក្នុងរថយន្តដឹកទំនិញ

វៀតណាម៖ ប៉ូលីសនៃខេត្តហាទិញ ​ភាគកណ្តាលប្រទេសវៀតណាមបានរៀបចំឯកសារប្តឹងប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋ ក្នុងការរៀបចំ  ​រកស៊ីធ្វើអន្តោប្រវេសន៍ និង​រៀបចំឲ្យមានការស្នាក់ខុសច្បាប់នៅបរទេស បន្ទាប់ពីមានរបាយការណ៍អំពីគ្រួសារ​ក្នុងស្រុកដែលកំពុងស្វែងរកសាច់ញាតិដែលបាត់ខ្លួន​នៅក្នុងប្រទេសអង់គ្លេស។

ប៉ូលីសខេត្តនេះបាននិយាយនៅក្នុងសេចក្តីប្រកាសមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍នៅលើគេហទំព័រថា  រហូតមកដល់ពេលនេះមានក្រុមគ្រួសារចំនួន ១០ នៅក្នុងខេត្តហាទិញ ​បានដាច់ការទាក់ទងជាមួយសាច់ញាតិរបស់ពួកគេ​នៅតាមផ្លូវទៅប្រទេសអង់គ្លេសបន្ទាប់ពីមានឧប្បត្តិហេតុឡានទំនិញផ្ទុកសាកសពមក​ ។

សេចក្តីថ្លែងការណ៍បាននិយាយថាអាជ្ញាធរមានសមត្ថកិច្ចបានប្រមូលសំណាកឌីអិនអេពីសមាជិកនៃគ្រួសារទាំងនោះហើយបញ្ជូនទៅអង់គ្លេសដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០១.១១.១៩)