កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលដោយជោគជ័យនូវប្រព័ន្ធបាញ់រ៉ុក្កែតចម្រុះ របស់ខ្លួន

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់សារជាថ្មីទៀតដោយជោគជ័យដែលជាប្រព័ន្ធចម្រុះដ៏អស្ចចារ្យរបស់ខ្លួន។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រទី ០១ ខែវិច្ឆិការ ឆ្នាម២០១៩។
តាមប្រភពរបស់យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រឿងដែលមានរយះចម្ងាយ ៣៧០ គីឡូម៉ែត្រហើយលោកគីមជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងដែលជាអ្នកគ្រប់គ្រងដោយផ្ទាល់នូវការសាកល្បងនៃប្រព័ន្ធមីស៊ីលដ៏ធំនេះបានសម្តែងការអបអរសាទរ និង ពេញចិត្តយ៉ាងខ្លាំងចំពោះភាពជោគជ័យនេះ។
ប្រភព៖ សារព័ត៌មាន Channel News Asia