មន្ទីរកសិកម្មខេត្តព្រះវិហារជួយអន្តរាគមន៍កម្ចាត់ជម្ងឺម៉ូសាអ៊ិចក្នុងដើមដំឡូងមីរបស់កសិករ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី
MC៖ មន្ទីរកសិកម្មខេត្តព្រះវិហារជួយអន្តរាគមន៍កម្ចាត់ជម្ងឺម៉ូសាអ៊ិចក្នុងដើមដំឡូងមីរបស់កសិករ
ដើម្បីធានាឲ្យដំឡូងមីរបស់ប្រជាកសិករបានលូតលាស់ល្អ ធ្វើឲ្យទិន្នផល កើនឡើងជាដើម។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា បច្ចុប្បន្នដំណាំដំឡូងមីនៅខេត្តព្រះវិហារកំពុងកើតមានជំងឺម៉ូសាអ៊ិច ប្រមាណជាង ៣០០០ ហិកតា ដែលធ្វើឲ្យប្រជាកសិករមានក៏ព្រួយបារម្មណ៍យ៉ាងខ្លាំង ខ្លាចទិន្នផលធ្លាក់ចុះប៉ៈពាល់ដល់សេដ្ឋកិច្ចគ្រួសារ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា មន្ទីរបានធ្វើយុទ្ធនាការចាត់មន្ត្រីជំនាញជាច្រើន ចុះណែនាំពីវិធីសាស្ត្រនៃការទប់ស្កាត់ជំងឺនេះតាមរយៈការបាញ់ថ្នាំកម្ចាត់ពពួករុយដែលជាភ្នាក់ងារចម្លងពីដើមមួយទៅដើមមួយ សំរាប់ចំការដែលមានកើតជំងឺនេះប្រមាណ ៣០ភាគរយ ។ ចំណែកចំការដែលទទួលរងជំងឺនេះប្រមាណពី ៥០ភាគរយ ទៅ ៧០ភាគរយ មន្ត្រីជំនាញណែនាំឲ្យមានការដកដំឡូងដែលមានជំងឺនោះ យកទៅជីកដីកប់ ឬដុតចោល ដើម្បីធានាឲ្យប្រជាកសិករអាចទទួលបានទិន្នផលខ្លះ។
សំឡេង ៖ មន្ត្រីកសិកម្ម ភ្នាក់ងារពាក់ពន្ធ័ទាំងអស់នេះ គឺយើងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីបទពិសោធន៍នានាដែលពួកគាត់បានជួយហើយនិងបញ្ហាជំងឺម៉ូសាអ៊ិចនេះ ហើយយើងបានផ្សព្វផ្សាយពីវិធានការមួយចំនួន ដើម្បីទប់ស្កាត់ក៏ដូចជា រកវិធីសាស្ត្រយ៉ាងណាកុំមានការប៉ះពាល់ជាបន្តទៀត ។
លោកប្រធានមន្ទីរបានអំពាវនាវដល់ប្រជាកសិករ ឲ្យមានការយកចិត្តទុកដាក់ខ្លាំង មុននឹងជ្រើសរើសពូជដំឡូងពីប្រទេសជិតខាងមុននឹងយកមកដាំដុះ ដើម្បីកុំឲ្យកើតជំងឺម៉ូសាអ៊ិច ដែលរចំណាយថវិកាហើយមិនទទួលបានផលចំណេញ ។
សូមបញ្ជាក់ថា នៅទូទាំងខេត្តព្រះវិហារមានប្រជាកសិករបានដាំដុះដំណាំដំឡូងមី ប្រមាណជាង៣ម៉ឺនហិកតា៕