គ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ វាយប្រហារជាថ្មីម្តងទៀតនៅហ្វីលីពីន

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


គ្រោះរញ្ជួយដីកម្រិតធ្ងន់ទី២ក្នុងកំរិត៦.៥រ៉ិចទ័របានវាយប្រហារជាថ្មីលើកោះ (មីនដាណាវ) Mindanao តំបន់ភាគខាងត្បូងនៃប្រទេសហ្វីលីពីនៅថ្ងៃព្រហស្បតិ៍នេះ។
យោងតាមការចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣១ខែតុលាឆ្នាំ២០១៩ របស់សារព័ត៌មាន Channel News Asia ដែលដកស្រង់សម្តីរបស់លោក Joseph (ចូសេព) អភិបាលក្រុង Kidapawan (គីដាប៉ាវ៉ាន់) បានឲ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៥ រ៉ិចទ័របានវាយប្រហារកណ្តាលកោះមីនដាណាវ ហើយសណ្ឋាគារមួយនៅលើកោះត្រូវដួលរលំប៉ុន្តែគ្មានមនុស្សនៅខាងក្នុងនោះទេ។រហូតមកទល់នឹងពេលនេះមិនមានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់និងរបួសពីការរញ្ជួយដីនេះទេ។
សូមរម្លឹកថា កាលពីថ្ងៃទីអង្គារសប្តាហ៍នេះ កោះ Mindanao របស់ហ្វីលីពីនទើបរងគ្រោះដោយសាររញ្ជួយដីកម្រិត៦.៦រ៉ិចទ័រដែលបានផ្ដាច់ជីវិតមនុស្សចំនួន៧នាក់។
ប្រភព៖សារព័ត៌មាន Channel News Asia