ប្រទេសឈីលីផ្អាកធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាភេក( APEC)និងកិច្ចប្រជុំកំពូលលើកទី២៥ ស្តីពីអាកាសធាតុ

ឈីលី៖ ប្រធានាធិបតីឈីលីបានប្រកាសនៅថ្ងៃពុធនេះថាប្រទេសឈីលីនឹងផ្អាកធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក អាផិច ( APEC)  និងកិច្ចប្រជុំកំពូលអាកាសធាតុ (COP)ដោយសារវិបត្តិសង្គមដែលកំពុងបន្តកើតមាននៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។

ប្រធានាធិបតីឈីលីបានប្រាប់សារព័ត៌មានថាការព្រួយបារម្ភចម្បងរបស់លោកនៅពេលនេះគឺជាការស្តារសណ្តាប់ធ្នាប់សាធារណៈ,សន្តិសុខក្នុងសង្គមនិងសន្តិភាពឱ្យបានពេញលេញ។

វេទិកានៃកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក (APEC) និងសម័យប្រជុំលើកទី ២៥ នៃសន្និសីទរបស់ភាគីនានាដែលពាក់ព័ន្ធចំពោះអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៥) ត្រូវបានគ្រោងធ្វើ​នៅប្រទេសឈីលីក្នុងខែវិច្ឆិកានិងខែធ្នូខាងមុខនេះ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (៣១.១០.១៩)