កូរ៉េខាងត្បូងចង់កែលម្អទំនាក់ទំនងអន្តរកូរ៉េឱ្យកាន់តែប្រសើរឡើង

កូរ៉េខាងត្បូង៖ មន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធថាកូរ៉េខាងត្បូងនឹងបន្តព្យាយាមធ្វើឲ្យទំនាក់ទំនងអន្តរកូរ៉េឱ្យកាន់តែប្រសើរឡើង ដែលអាចនឹងជួយជំរុញការចរចានុយក្លេអ៊ែររវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិក។

ក្រុងសេអ៊ូលបានស្នើកាលពីថ្ងៃច័ន្ទដើម្បីធ្វើកិច្ចចរចាកម្រិតការងារជាមួយក្រុងព្យុងយ៉ាងអំពីបញ្ហានានាទាក់ទងនឹងគម្រោងទេសចរណ៍ភ្នំគូមហ្គាងដែលត្រូវបានប្រទេសកូរ៉េខាងជើងផ្អាក លែងឲ្យមានការចូលទស្សនា ។ នៅថ្ងៃបន្ទាប់កូរ៉េខាងជើងបាននិយាយថាខ្លួនចង់បានការចរចាគ្នាដោយសំបុត្រ   ​  ជាងការនិយាយទល់មុខគ្នា។

លោកគីមបានបញ្ជាឱ្យរុះរើកន្លែងកំសាន្តនានា ដែលសាងសង់ដោយកូរ៉េខាងត្បូងនៅលើភ្នំគូមហ្គាង ​។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (៣១.១០.១៩)