មេដឹកនាំកំពូលអ៊ីរ៉ង់បន្ទោសសហរដ្ឋអាមេរិកចំពោះការបង្កភាពវឹកវរក្នុងតំបន់

អ៊ីរ៉ង់៖ កាលពីថ្ងៃពុធសាព័ត៌មានក្នុងស្រុកបានរាយការណ៍ថា  មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោកអាយ៉ាតូឡាអាលីខាមេនីបាន​បន្ទោសសហរដ្ឋអាមេរិកនិងកម្លំាងចារកម្មលោកខាងលិច  ថាជាអ្នក​ញុះញង់​ឱ្យមានចលាចលនៅក្នុងតំបន់   ។

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះប្រជាជាតិនានានៅក្នុងតំបន់ដោយនិយាយថាផែនការរបស់ពួកសត្រូវគឺមានគោលបំណងបំផ្លាញសន្តិសុខក្នុងតំបន់។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកការធ្វើបាតុកម្ម​ត្រូវបានធ្វើឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់និងលីបង់ដោយអំពាវនាវឱ្យមានកំណែទម្រង់    កែលម្អសេវាកម្មសាធារណៈនិងបង្កើតឱកាសការងារដល់យុវជន  ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (៣១.១០.១៩)