សិក្ខាសាលាថ្នាក់ខេត្ត ស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២០ ក្របខ័ណ្ឌ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាបជំហាន២

វិទ្យុជាតិកម្ពុជា៖ដោយលោក ចិន សារ៉ាត ខេត្តកំពង់ចាម

រដ្ឋបាលសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នេះ បានរៀបចំសិក្ខាសាលាថ្នាក់ខេត្ត ស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២០ ក្របខ័ណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាបជំហាន២ ហៅកាត់ថា (TSSD-AF) ។
លោក ហាន កុលស អភិបាលរងខេត្តកំពង់ចាមបានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម ដែលបានផ្តល់ជំនួយឥតសំណង និងហិរញ្ញប្បទានកម្ចី តាមរយៈគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ ទន្លេសាប ជំហាន២ នៅខេត្តកំពង់ចាម ។ ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្ត បាន កោតសរសើរ ដល់ក្រុមការងាររអនុវត្តគម្រោងរបស់លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមប្រឹក្សាឃុំ សេវាករទី៦ សេវាករទី៧ សមាគមកែលម្អជីវភាព ដែលបានខិតខំប្រឹងប្រែង ក្នុងការររនុត្តគម្រោងឆ្នាំ២០១៩កន្លងមក គូរអោយកត់សម្គាល់ ។
លោក មានប្រសាសន៍ថា សិក្ខាសាលាស្តីពីការរៀបផែនការសកម្មភាព និងថវិកា ឆ្នាំ២០២០ នាពេលនេះ គឺ ដើម្បី ពិភាក្សា និងឈានដល់ការព្រមព្រៀង ជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ រួមមាន លោក លោកស្រី មេឃុំ ក្រុមគាំទ្រគម្រោងថ្នាក់ខេត្ត ស្រុក សេវាករ និងសមាគម លើវិសាលភាព សកម្មភាពភាព ដែលនឹងត្រូវលើកយកមក អនុវត្តនៅឃុំ គោលដៅក្នុងឆ្នាំ២០២០ ។ មួយផ្នែកទៀត សិក្ខាសាលានេះ មានបទបង្ហាញអំពី ៖ ពិនិត្យមើលឡើងវិញពីវឌ្ឍនភាព ដែលបានឆ្នាំ២០១៩ ធៀបនឹងផែនការបទបង្ហាញផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៣ ការទបង្ហាញផែនការសកម្មភាព និងថវិកាឆ្នាំ២០២០ សម្រាប់សមាសភាគទី១ សមាសភាគទី២ និងសមាសភាគទី៣ ព្រៀមទាំង ការពិភាក្សាលើសេចក្តីព្រៀងថវិកាសម្រាប់ឆ្នាំ២០២០ផ្អែកលើសកម្មភាព ដែលបានឯកភាពគ្នាផងដែរ ។
ដូច្នេះ ដើម្បី ឱ្យសម្រេចបានជោគជ័យតាមផែនការសកម្មភាព របស់គម្រោង យើងទាំងអស់គ្នា ត្រូវយកចិត្តទុកក្នុងការអនុវត្តរាល់ គម្រោងទាំងអស់ ដែលមាននៅក្នុងឃុំ សង្កាត់របស់ខ្លួន និងធានាឱ្យការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ធន់ទ្រាំទៅនឹងហានិភ័យ គ្រោះមហន្តរាយផ្សេងៗ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមសហគមមូលដ្ឋាន របស់ខ្លួន ។
ក្រៅពីនោះតាមរយៈសិក្ខាសាលាខាងលើនេះ នឹងធ្វើឲ្យសិក្ខាកាមទាំងអស់ទទួលបានលទ្ធផលផ្លែផ្កា ដូចគោលបំណងដែលបានរំពឹងទុក ផងដែរ ៕