រដ្ឋបាលរាជធានីបាននិងកំពុងមមាញឹកក្នុងការតុបតែងរាជធានីភ្នំពេញ ដើម្បីទទួលព្រះរាជពិធីបុណ្យអុំទូកនិងពិធីបុណ្យធំៗ ជាច្រើនទៀត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

ដើម្បីចូលរួមអបអរសាទរនូវព្រះរាជពិធីបុណ្យធំៗ ដូចជាការអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលនឹងប្រព្រឹត្តិទៅនាថ្ងៃអាទិត្យ ច័ន្ទ អង្គារ ១៤-១៥កើត និង ១រោចខែ កត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងមមាញឹកក្នុងការតុបតែងរាជធានីភ្នំពេញ ដូចជាការងារលាបគំនូសចរាចរណ៍ លាបកំបោនៅតាមគល់ឈើ និងការតុបតែងភ្លើងតាមដើមឈើនិងដងផ្លូវនានា នៅក្នុងរាជធានីភ្នំពេញ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានអោយដឹងនៅព្រឹកថ្ងៃទី៣០ តុលា២០១៩នេះថា ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលនឹងប្រព្រឹត្តិទៅនាថ្ងៃអាទិត្យ ច័ន្ទ អង្គារ ១៤-១៥កើត និង ១រោចខែ កត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ អនុវត្តតាមការណែនាំពី ឯកឧត្តម​ ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងរៀបគំនូសចរាចរណ៍លើផ្លូវស៊ីសុវត្ថិ ពីស្ពានមកដល់រង្វង់មូលសម្ដេចជូណាត លើផ្លូវសុធារស លើផ្លូវសង្ខាងសួនច្បារសម្តេចហ៊ុន សែន រង្វល់មូលសម្តេច
សង្ឃជួនណាត និងផ្លូវព្រះនរោត្តម។ ជាងនេះទៅទៀតយើងបាននិងកំពុងលាបគំនូសចរាចណ៍និងលាបកំបោជុំវិញវត្តភ្នំ ផ្លូវសុរាម្រឹត ព្រះសីហនុនិងកន្លែសប្បាយភាព
នៅក្នុងខណ្ឌដូនពេញ រួមទាំងស្ពានជ្រោយចង្វារនិងផ្លូវកែវពេជ្រចិន្តា។
លោកបន្តថា ចំពោះការតុបតែងច្រើន ដូចជាការតុបតែងភ្លើង ដោយយើងចាប់ជាព័ន្ធរួម ដូចជាការតុបតែងភ្លើង សួនវិមានឯករាជ តាមផ្លូវព្រះនរោត្តម សួនមាត់ទន្លេ តាមដើមស្លាយក្ស លើនៅរមនីយដ្ឋានវត្តភ្នំ សួនមុខវិមានសន្តិភាព មុខអតីប៉ុស្តិ៍លេខ៣ និងសួនស្ពានជ្រោយចង្វា។យើងបាននិងកំពុងលាបកំបោរតាមគល់ឈើ នៅតាមផ្លូវព្រះនរោត្ដម ផ្លូវព្រះសីហនុ មាត់ទន្លេ ជាមួយនិងការរៀបចំរៀបជាក្រានីតកាត់ស្មៅ ដែលការងារនេះយើងបាន និងកំពុងធ្វើ ហើយការជួសជុលផ្លូវសំបុកមាន់យើងក៏បាននិងកំពុងអនុវត្កនៅក្នុង
ខណ្ឌដូនពេញ។ ក្រៅពីហ្នឹងយើងបាននិងកំពុងរៀបចំឈូសឆាយ ដីនៅក្នុងតំបន់អភិវឌ្ឍន៍ ocic ដើម្បីធ្វើរោងសម្រាប់ស្នាក់នៅអោយកីឡាករអុំទូកនិងការ រៀបចំបង្គន់អនាម័យនៅទីនោះ ចំនួន៥៦០បង្គន់ ក្នុងនោះមានបង្គន់ជីកចំនួន៣០០និង បង្គន់ចល័តចំនូន២៦០បង្គន់។ ជួសជុលភ្លើងនៅព្រះអង្គដងកើរ ជួលជុលបង្គោលភ្លើងលើតំបូលវេទិកាបុណ្យអ៊ុំទូក ៕