ចិននិងអាស៊ានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការ 

AKP ភ្នំពេញ ថ្ងៃទី៣០ ខែតុលា  ឆ្នាំ២០១៩ — សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ( Wang yi )កាលពីថ្ងៃអង្គារនេះ បានជួបជាមួយឯកអគ្គរដ្ឋទូត រដ្ឋសមាជិកអាស៊ានទាំង១០ នៅប្រទេសចិនក្នុងក្រុងប៉េកាំង ។

លោក វ៉ាង បានលើកឡើងថា ចិននិងបណ្តាប្រទេសអាស៊ានត្រូវតែដោះស្រាយរួមគ្នាការប្រកួត ប្រ​ជែង,ធ្វើការងារជាមួយគ្នាដើម្បីអនុវត្តន៍នូវលទ្ធិពហុភាគីនិយម នឹងធ្វើការសម្របសម្រួលគ្នា ដើម្បីថែរក្សា​សន្តិភាពតំបន់ ។

ឯកអគ្គរដ្ឋទូតទាំងនោះបានសន្យាថា អាស៊ានមានបំណងថែរក្សាការទាក់ទងគ្នាយ៉ាងជិតស្និទ្ធ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយចិន ដើម្បីធានាជោគជ័យនៃកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ​របស់ពួក​មេដឹកនាំអាស៊ីខាងកើតនៅឆ្នាំនេះ ។

ភាគីទាំងពីរបានព្រមព្រៀងគ្នាពង្រឹងនូវថាមពលរួមគ្នារវាងការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់និងផ្លូវ និង ផែនការមេស្តីពីការភ្ជាប់អាស៊ានឆ្នាំ ២០២៥,រុករកមធ្យោបាយធ្វើការអភិវឌ្ឍភាព « ជាដៃគូសេដ្ឋកិច្ចខៀវ » ,​ពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងសេដ្ឋកិច្ចឌីជីថល និងវិស័យដទៃទៀត ធ្វើឱ្យស៊ីជម្រៅថែមទៀតការផ្លាស់ប្តូរវាងប្រជាជន និងប្រជាជនខិតខំឱ្យបានដើម្បីបញ្ចប់កិច្ចចរចាភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយថ្នាក់តំបន់ ( RCEP ) ក្នុងរង្វង់ឆ្នាំនេះ ព្រមទាំងអនុវត្តន៍នូវសទ្ធិពហុភាគីនិយម និងពាណិជ្ជកម្មសេរី ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)